ព័ត៌មានជាតិ
រដ្ឋបាលរាជធានី អំពាវនាវដល់មន្ដ្រីរាជការ និងពលរដ្ឋ ចូលរួមបរិច្ចាគធនធាន ដើម្បីរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមបរិច្ចាគធនធានតាមលទ្ធភាព ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
ការអំពាវនាវនេះធ្វើឡើងតាមលិខិតមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងលិខិតនោះ រដ្ឋបាលរាជធានី សង្ឃឹមនិងជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិ។ ទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ នឹងបានជួយដល់គ្រប់វិស័យដូចជា សេដ្ឋកិច្ច សុខភាពសាធារណៈ សង្គមកិច្ច ជាពិសេសជួយដល់គ្រួសារបងប្អូនផ្ទាល់។

សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖ ១ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ទី២ ធនាគារ ABA លេខគណនី (001249176) Tep Sothy។ ទី៣ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991 ។ ទី៤ ធនាគារអេស៊ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999។ ទី៥ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7។ ទី៦ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង