ព័ត៌មានជាតិ
ចលនាចូលរួមថវិកា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាចលនាឯកភាពជាតិ និងជាការរួមសុខរួមទុក្ខរបស់ប្រជាជនខ្មែរ
នេះជាការលើកឡើងរបស់សាស្ត្រាចារ្យប្រវត្តិសាស្ត្រ ក៏ដូចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រោយពីមានអំពាវនាវរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយក្រោយពីមានចលនា នៃការចូលរួមបានចេញមកយ៉ាងគ្រឹកគ្រេង ពីសំណាក់ឧកញ៉ាល្បីៗ និងមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ លោកបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៩ ខែធ្នូនេះថា លោកមានការសប្បាយចិត្តនៅពេលឃើញមានការចូលរួមច្រើនពេលសំណាក់អ្នកមានលុយ ឧកញ៉ា ក៏ដូចជាមន្ត្រីរាជការនៅក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ទៅតាមលទ្ធភាពរបស់ខ្លួន។
លោកបញ្ជាក់ថា “ខ្ញុំសប្បាយចិត្តចំពោះចលនាឯកភាពជាតិ ហើយនេះជាចលនារួមសុខរួមទុក្ខរបស់ប្រជាជនខ្មែរ យើងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគ្រប់ពេលវេលាតែងតែយកចិត្តសម្បត្តិចំពោះសេចក្តីសុខទុក្ខរបស់ប្រជាជន”។
បើតាមលោកបណ្ឌិត ឌៀប សុផល តាំងពីដើមទីមកកេរ្តិ៍ឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន បានលេចធ្លោកាន់តែខ្លាំងឡើងទូទាំងពិភពលោក តាំងពីសម័យកូវីដចាប់ផ្តើម រហូតមកដល់កប៉ាល់ westerdam ជាដើម គឺលោកចាប់អារម្មណ៍គ្រប់នាទីធ្វើយ៉ាងណា ទប់ទល់ជាមួយនឹងជំងឺកូវីដ ហើយរហូតមក ដល់ពេលនេះ ស្របពេលដែលប្រទេសមួយចំនួនកំពុងបញ្ចេញវាក់សាំងការពារជំងឺកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន បានឈានមួយកម្រិតទៀត គឺអំពាវនាវរកសប្បុរសជនជួយតាមលទ្ធភាព អ្នកមានតិចជួយតិច អ្នកមានច្រើនជួយច្រើន ដើម្បីធ្វើយ៉ាងណាឲ្យមានសុខភាពនៅក្នុងសង្គមរបស់យើង ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់យើង ដែលកំពុងតែបោះជំហានជាបន្តបន្ទាប់ ប៉ុន្តែបានធ្លាក់ចុះនៅក្នុងសម័យកាលនេះ បានងើបឡើង និងបានសុខ បានសប្បាយឡើងវិញ ហេតុដូច្នេះហើយបានជាសម្ដេចតេជោ បានយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏ជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
ទាក់ទងទៅដល់ការរិះគន់របស់ជនមួយក្តាប់តូច ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននោះ លោកបណ្ឌិតលោកបណ្ឌិត ឌៀប សុផលបានអះអាងថា មន្ត្រីរាជការមិនមានលុយច្រើនរហូតដល់រាប់លាន រាប់សែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនោះទេ គេឃើញមានតែឧកញ៉ាមួយចំនួនតែប៉ុណ្ណោះ ដែលមានមុខជំនួញធំៗ ហើយការមានមុខជំនួញធំៗមានលុយរាប់លាន ដើម្បីចូលរួមនេះ ក៏ត្រូវតែអរគុណជាមួយសន្តិភាពទៅ ប្រសិនបើមិនមានសន្តិភាពទេ គ្មានអ្នកណារកលុយបានមកចូលរួមបែបនេះទេ នេះគឺជាវប្បធម៌ចែក រំលែកអ្នកមានតិចចូលចិត្តអ្នកមានច្រើនចូលច្រើនទៅតាមលទ្ធភាពរបស់ខ្លួន ដែលខ្មែរយើងមានតាំងពីយូរមកហើយ។ ជាមួយគ្នានោះ សម្ដេចតេជោ គាត់តែងតែយកមកប្រើនៅក្នុងសង្គមជាតិយើងផងដែរ។ ដូច្នេះការលើកឡើងនេះ គឺជាការលើកឡើងបន្ទុចបង្អាក់ ធ្វើឲ្យមានការរាំងស្ទះនៅក្នុងសង្គមយើងទៅវិញទេ។
ទាក់ទងបញ្ហានេះ លោក សួន សេរីរដ្ឋា ក៏បានឆ្លើយតបទៅក្រុមមនុស្សអគតិ អមនុស្សធម៌ មួយចំនួនតូច ដែលប្រតិកម្មបែបអវិជ្ជមាន មកលើភាពផុសផុលរបស់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបទូទាំងប្រទេស ដែលបានបរិច្ចាគថវិកាជូន រាជរដ្ឋាភិបាលតាមរយៈសម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក សួន សេរីរដ្ឋា លើកឡើងថា រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនបានប្រកាសអំពាវនាវឲ្យមន្ត្រីរាជការ ជាប្រជាពលរដ្ឋ និងជាអាជីវករអ្នករកស៊ីជួយថវិកាឡើយ។ តែមន្ត្រីរាជ ការ ដែលទទួលប្រាក់ខែពីរាជរដ្ឋាភិបាល ជាប្រជាពលរដ្ឋ និងជាអាជីវករអ្នករកស៊ីនៅក្នុងប្រទេសដែលរស់នៅ និងធ្វើការក្រោមដំបូលសុខសន្តិភាព ដែលបានមកក្រោមការដឹកនាំពលីកម្មដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាមគុទ្ទេសក៏សន្តិភាព នៃកម្ពុជា និងជានាយករដ្ឋមន្ត្រី ទើបមន្ត្រីរាជការចង់ចូលរួមបរិច្ចាគថវិកាជួយរាជរដ្ឋាភិបាល ជួយបន្ធូរបន្ទុក របស់សម្តេច ដើម្បីបានថវិកាឲ្យច្រើនយកទៅទិញថ្នាំវ៉ាក់សាំងការពារខូវីត-១៩ មកចាក់ជូនពលរដ្ឋខ្មែរទូទាំងប្រទេសដោយឥតគិតថ្លៃ។
បើតាមលោក សួន សេរីរដ្ឋា “នេះជាទឹកចិត្តផុសផុលចេញពីបេះបូងពិតៗដោយគ្មានការអំពាវនាវ ឬបង្ខឹតបង្ខំណាមួយឡើយ… ។ ផ្ទុយទៅវិញនេះ គឺជាសកម្មភាព និងជាទឹកចិត្តដែលយើងខ្ញុំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អផង និងដើម្បីសំដែងនូវមហាអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីផង ក្នុងនាមលោកជាអ្នក ដឹកនាំរបស់យើង ដែលជានិច្ចជាកាល សម្តេចលោកដំកល់ “សិទ្ធិរស់រានមាន ជីវិតរបស់ពលរដ្ឋ” ជាធំរាប់តាំងពីដំបូងដែលលោកបានដឹកនាំរំដោះអាយុជីវិតប្រជាពលរដ្ឋពីរបបរខ្មែរក្រហមមក។ រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន លោកគ្រាន់តែធ្វើការឆ្លើយតបតាមសំណូមពររបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ ទាំងអស់ដែលចង់បរិច្ចគថវិកា រួមចំណែកជួយរាជរដ្ឋាភិបាលតាមរយៈសម្តេចតេជោ និងជាមួយសម្តេចតេជោប៉ុណ្ណោះ ទើបបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រីលោកចាត់ឲ្យមានក្រុម ការងារសម្របសម្រួលទទួលយកថវិកាបរិច្ចាគ ពីយើងខ្ញុំ ដើម្បីបំពេញបំណងយើងខ្ញុំ ឲ្យបានជួយប្រទេសជាតិ ជួយប្រជាពលរដ្ឋក្នុងគ្រានេះ ជាមួយនិងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី”។
សូមបញ្ជាក់ថា ក្រោយពីមានការអំពាវនាវរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជាក ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងកូវីដ១៩ នោះ ចលនានៃការចូលរួមបានចេញមកយ៉ាងគ្រឹកគ្រេង ពីសំណាក់ឧកញ៉ាល្បីៗនៅកម្ពុជា បន្ទាប់មកក៏មានមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីលោកឧកញ៉ា អ្នកឧកញ៉ា ក៏នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួមផងដែរ។
សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន បានចាត់ទុកចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថា ជាខឿនការពារសុខភាពរបស់ប្រជាជន។
ជាជំហានដំបូងរាជរដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជាមានប្រជាជន១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួង សុខាភិ បាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ប៉ុន្តែដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជា ជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។
គិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង៣០ លានដុល្លារអាមេរិកហើយ។ ក្នុងនោះ ភាគច្រើនបានមកពីឧកញ៉ាល្បីៗនៅកម្ពុជា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ