ព័ត៌មានជាតិ
ជប៉ុនរៀបចំពិព័រណ៍សៀវភៅត្លុកនៅភ្នំពេញ ដើម្បីជំរុញឱ្យយុវជនកម្ពុជាមានទម្លាប់អានឱ្យបានច្រើន
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយមូលនិធិជប៉ុន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍សៀវភៅត្លុកដែលភាសាជប៉ុនហៅថា «ពិព័រណ៍ម៉ានហ្កា» នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យមានទម្លាប់ការមើល និងអានឱ្យបានកាន់តែច្រើន។

កម្មវិធីពិព័រណ៌សៀវភៅត្លុកជប៉ុននៅកម្ពុជានេះ ធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីសៀលថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៣ ខែមករា ដោយមានការសម្រិតសម្រាំងនូវសៀវភៅសម្រាប់បង្ហាញដល់អ្នកអានឱ្យស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗ។
ថ្លែងក្នុងកម្មវិធីពិព័រណ៌សៀវភៅត្លុកជប៉ុននៅកម្ពុជានៅរសៀលថ្ងៃនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ពិព័រណ៍សៀវភៅត្លុករៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់យុវជននៅកម្ពុជាដែលកំពុងតែមានការថយចុះ។

លោកឯកអគ្គរាជទួតបានបន្តថា ពិព័រណ៍នេះមិនត្រឹមតែមានកម្មវិធីនិងព្រឹត្តិការណ៍សប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានកម្មវិធីពិភាក្សាជជែកវែកញែកស្ដីអំពីបញ្ហាដែលពាក់ព័ន្ធនឹងទម្លាប់អានស្របពេលដែលមានមតិនៃបុគ្គលមួយចំនួនបានលើកឡើងពីកង្វះសៀវភៅជាខេមរភាសាសម្រាប់អានផងដែរ។
លោកឯកអគ្គរាជទួតបានបន្តទៀតថា ម្យ៉ាងទៀតវាក៏ជាផ្នែកមួយដែលជជែកគ្នាអំពីវប្បធម៌នៃការអាននៅកម្ពុជា ខណៈនៅក្នុងពិព័រណ៍នេះ ក៏មានស្តង់ពិសេសដែលក្រុមការងារនឹងផ្តល់ព័ត៌មានជាក់ស្តែងស្តីអំពីការសិក្សាភាសាជប៉ុនសម្រាប់អ្នកដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់បន្ថែមពីប្រទេសជប៉ុនទៀតផង។

សូមបញ្ជាក់ថា សៀវភៅត្លុកនេះមានតួអង្គនីមួយៗ ទាំងវីរបុរស ឬតួអង្គអាក្រក់មិនថាស្អាត ឬអាក្រក់ មិនថាស្មោះត្រង់ ឬល្បិចដើម្បីឱ្យអ្នកអានអាចស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗ ដែលបង្កប់ក្នុងសាច់រឿង៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ