ព័ត៌មានជាតិ
៦ អង្គការចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចដើម្បីរួមគ្នាទប់ស្កាត់ប្រឆាំងនឹងការជួញដូរមនុស្ស ពិសេសកុមារ
នាយកដ្ឋាន២របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគឺនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ សហការជាមួយនាយកដ្ឋានសុខុមាលភាពកុមារបានរួមគ្នាចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ៦អង្គការ នៅកម្ពុជាដើម្បីការពារសិទ្ទកុមារ ការជួញដូរមនុស្សនិងអំពើហឹង្សាលើស្ត្រីដែលពិធីនេះប្រារព្ធឡើងនៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នៅទីស្តីការក្រសួង ។

ខ្លឹមសារនៃការចុះកុច្ចព្រមព្រៀងខាងលើនេះមានអត្ថប្រយោជន៍បំផុតគឺបានផ្តោតសំខាន់ទៅលើកត្តា៣យ៉ាងគឺ ទី១ បន្តរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ការពារទារុណកម្មកុមារ ការជួញដូរមនុស្សនិងអំពើហឹង្សា។ ទី២ ការពារអំពើ ជួញដូរកុមារ ។ ទី ៣ ការពារសិទ្ធិកុមារនិងស្ត្រី ។

សូមបញ្ចាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ សហការជាមួយនាយកដ្ឋានសុខុមាលភាពកុមារ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការចំនួន ៦អង្គការ រួមមានអង្គការ កម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ អង្គការ World Mobilization អង្គការ Holt Children’s Services, INC អង្គការ Jesuit Service Cambodia អង្គការ IL Nodo International Cooperation និងអង្គការកុមារអាស៊ី ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ប្រធានមន្ទីរស.អ.យ រាជធានី ខេត្ត លោក លោកស្រី នាយក នាយិកា អង្គការ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបទៀត៕
អត្ថបទ ៖ វិមាន





-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់