ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសឹង្ហបុរី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
ការប្រកាសគាំទ្ររបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ឯកឧត្តម លី ស៊ានលុង (Lee Hsien Loong) បានធ្វើឡើងនៅក្នុងជំនួបសន្ទនាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Lee Hsien Loong បានផ្លាស់ប្ដូរយោបល់គ្នាទាក់ទងទៅនឹងស្ថានភាគស្ថានការជំងឺកូវីដ១៩នៅកម្ពុជា ក៏ដូចជានៅសឹង្ហបុរី ហើយអ្វីដែលជាសំខាន់ទៀតនោះ សម្ដេចតេជោបានជម្រាបជូននាយករដ្ឋមន្ត្រីសឹង្ហបុរីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្មីៗនេះ និងលទ្ធផលទាំងឡាយទាក់ទងទៅនឹងដំណើរទស្សនកិច្ចនេះ ជាពិសេសគោលបំណងរបស់សម្ដេច គឺដើម្បីជួយដល់វិបត្តិនៅមីយ៉ាន់ម៉ា ដើម្បីឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងចែកជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ហើយមួយទៀត គឺដើម្បីជំរុញឲ្យមានកិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា។
ជាការឆ្លើយតប ឯកឧត្តម លី ស៊ានលុង បានអរគុណចំពោះគោលបំណងរបស់កម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយគូសបញ្ជាក់ថា លោកពិតជាគាំទ្រនូវការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងនាមប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ជាចុងក្រោយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបុរី បានឯកភាពជាមួយសម្ដេចនាយករដ្ឋមន្ត្រីថា ការងារបន្តទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលបន្តទៀត និងការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលក្នុងស្ថានភាពនេះតម្រូវឲ្យជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ដើម្បីជួយមីយ៉ាន់ម៉ា ក៏ដូចជាអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ ហើយទស្សនកិច្ចទទួលបានផ្លែផ្កាយ៉ាងខ្លាំង ដោយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានប្រកាសពីបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍មីន អោង ឡាំង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។
នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក៏បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ មីន អោង ឡាំង ដែរថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដើម្បីសម្រេចតាមអនុសាសន៍សម្តេចតេជោ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានធានាពីការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច