Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល ៥ ថ្ងៃ

បានផុស

នៅ

លោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី ​១៥ ដល់ទី ​១៩ ខែមករា ឆ្នាំ​ ២០២២ ដែល​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក លឹម ចុក ហ៊ុយ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក​អគ្គលេខាធិការ​រំពឹង​ថា នឹងមាន​ជំនួប​ដាច់ដោយឡែក​ពីគ្នា​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ ​២០២២ នៅ​ក្រុងព្រះសីហនុ ផងដែរ​។​

​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា ទស្សនកិច្ច​របស់លោក លឹម ចុក ហ៊ុយ មក​កម្ពុជា​នាពេលនេះ នឹង​ស្វែងរក​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​រវាង​លេខាធិការដ្ឋាន​អាស៊ាន និង​ក្រសួង​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា ដែល​ស្ថិតនៅក្រោម​សសរស្តម្ភ​ទាំងបី​របស់​សហគមន៍​អាស៊ាន រួមមាន សហគមន៍​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ដើម្បី​ធានា​សម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ​សម្រាប់​គ្រួសារ​អាស៊ាន​ដែល​កាន់តែ​រឹងមាំ និង​ស្អិតល្មួត​ខ្លាំង​ឡើង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ក្រុមហ៊ុន ត្រាំ គ្រោង​វិនិយោគរាប់ពាន់លាន​ដុល្លារ នៅវៀតណាម

សេដ្ឋកិច្ច២៣ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា២៦ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា២៨ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម