ព័ត៌មានជាតិ
សមត្ថកិច្ចចុះបិទសណ្ឋាគារ “ចម្ប៉ា ពេជ្រ” ក្រោយរកឃើញបុរសម្នាក់មានផ្ទុកកូវីដ១៩ស្នាក់មួយយប់
ក្រចេះ ៖ សមត្ថកិច្ចបានចុះបិទសណ្ឋាគារមួយ មានឈ្មោះថា “ចម្ប៉ា ពេជ្រ” ក្រោយពីបានរកឃើញបុរសម្នាក់ មានផ្ទុកកូវីដ១៩ បានស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ។

ការចុះបិទសណ្ឋាគារខាងលើនេះ គឺស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នូល) ហើយការបិទនេះ បន្ទាប់ពីរកឃើញបុរសឈ្មោះ អិត កម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ១៩ មកស្នាក់នៅសណ្ឋាគារ “ចម្ប៉ា ពេជ្រ”។

ក្នុងនោះផងដែរ លោកសោម ណាល់ អភិបាលនៃគណៈអភិបាលស្រុកស្នួល បានឲ្យក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារខាងលើនេះ ចំនួន៦២នាក់ ត្រូវស្នាក់នៅខាងក្នុង និងយកសំណាកទៅធ្វើតេស្ត។ លោកអភិបាលស្រុក ក៏សូមជូនពរឲ្យជៀសផុតពីកូវីដ និងរួមគ្នាបំផ្លាញចោលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាមួយរដ្ឋាភិបាល៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់