ព័ត៌មានជាតិ
តារាចម្រៀង វណ្ណ ណារ៉ា ក្រោយឆ្លងកាត់អាជីពច្រើនឆ្នាំបច្ចុប្បន្នកំពុងលេចធ្លោក្នុងកម្មវិធីលំដាប់ពិភព លោកមួយ
ភ្នំពេញ ៖ អ្នកគាំទ្រនិងមហាជនពិសេសអ្នកតាមដានការប្រឡងចម្រៀងលំដាប់ពិភពលោកក្នុងកម្មវិធី Beat Best របស់ហង្សមាសកំពុងដក់អារម្មណ៍និងមើលឃើញពីសមត្ថភាពរបស់បេក្ខជន-បេក្ខនារីជា ច្រើនរូបដែលបានជាប់និងឆ្លងកាត់វគ្គប្រកួតជាបន្ត បន្ទាប់មកទល់នឹងពេលនេះ។

នៅក្នុងចំណោមអ្នកប្រកួត ដែលពោរពេញដោយសមត្ថភាពច្រៀងមិនធម្មតាគឺតារាចម្រៀងវ័យ២៧ឆ្នាំ លោក វណ្ណ ណារ៉ា ដែលគេស្គាល់ថាគឺជាតារាអាជីពមួយរូបដែរកំពុងលេចធ្លោមិនធម្មតាឡើយនៅលើឆាកប្រកួត។ លោកកាន់តែធ្វើអោយគណៈកម្មការចាប់អារម្មណ៍និងធ្វើអោយហ្វេនៗកោតសរសើរជាមួយ នឹងសមត្ថភាពច្រៀងបានល្អគ្រប់វគ្គហើយធ្វើអោយលោកបានជាប់រហូតមកទល់នឹងពេលនេះនោះផងដែរ។

តារាចម្រៀង លោក វណ្ណ ណារ៉ា បានបង្ហោះនៅលើបណ្ដាញសង្គមថា គឺជាមោទនភាពបំផុតដែលលោកបានជាប់ពីមួយវគ្គទៅមួយវគ្គដែលឱកាសរបស់បេក្ខជនរូបនេះច្បាស់ណាស់នឹងធ្វើអោយលោកលេចធ្លោកាន់តែខ្លាំងក្នុងវគ្គ Live Show ដែលជាវគ្គដ៏សំខាន់ប្រសិនបើលោកមានឱកាសបានជាប់បន្តទៀត។

ពិសេសមិត្តរួមក្រុមមិនតិចឡើយ កោតសរសើរពីភាពក្លាហាននិងការបត់បែនសម្លេងយ៉ាងល្អរបស់ លោកស្របពេលដែលលោកក៏តែងតែបង្ហាញសកម្មភាពច្រៀងក្នុងក្រុមតារាល្បីៗផងនោះទើបកាន់តែរុញឲ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីការប្រកួតដ៏ធំនេះ។

ថ្វីដ្បិតតែឱកាសកាន់ពានអាចមិនជារឿងងាយស្រួល តែតាមរយៈភាពលេចធ្លោរបស់លោកក្នុងកម្មវិធី Beat Best គឺពិតជាធ្វើអោយលោកក្លាយជាបេក្ខ ជនល្បីម្នាក់ មិនពិបាកឡើយនៅក្នុងពេលនេះ។ តារាចម្រៀងលោកវណ្ណ ណារ៉ា ក៏ត្រូវគេឃើញប្រឹងប្រែ ងហ្វឹកហាត់ដុសខាត់សម្លេងដោយយកចិត្តទុកដាក់ផងដែរជាមួយនឹងកម្មវិធីដើម្បីសម្រេចក្ដីសុបិន្ត។

លោកត្រូវបានឃើញបង្ហាញខ្លួនជាមួយតារាល្បីៗមិនសូវលោះពេលទេ ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌របស់លោក ប៊ុត ចន្ថា ហៅបងម៉ៅនៅកំពង់ស្ពឺដែលជាអ្នកជំនួញនិងជាសប្បុរសជនល្បីឈ្មោះម្នាក់ដែលបង្ហាញយ៉ាងច្បាស់ថា លោកកាន់តែឡើងកូដកាន់តែមានអ្នកតូចអ្នកធំស្រលាញ់ពេញចិត្ត និង មានទីផ្សារក្នុងរង្វង់តារាល្បី បើទោះជាលោកមិនទាន់បានបញ្ចប់ការប្រលងក្នុងកម្មវិធីBeat Best នៅឡើយ។

យ៉ាងណាមិញនេះក៏ចាត់ទុកថា គឺជាចំហាយដែលបានពីការប្រឡងដែលកំពុងរុញឲ្យលោកល្បី ឈ្មោះតាមរយៈភាពលេចធ្លោនៅក្នុងការប្រឡងនេះផងដែរ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ