Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ធ្លាប់​ទៅទិញ​ឥវ៉ាន់​នៅ​ហាង​ Pedro ធ្លាក់​ខ្លួន​ឈឺ​ក្អកក្ដៅ​ខ្លួន​ ទើប​ដឹង​ថា​កើត​កូវីដ១៩​

បានផុស

នៅ

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ឈ្មោះ​ លី ចិន្តា អាយុ១៨ឆ្នាំ រស់នៅ​ខណ្ឌដូនពេញ ធ្លាប់​បាន​ទៅ​ទិញឥវ៉ាន់​នៅ​ហាង​ Pedro បាន​ធ្លាក់​ខ្លួន​ឈឺ​ ដោយ​មាន​អាការៈ​ក្អក​ក្តៅ​ខ្លួន​ ទើប​ដឹង​ថា ខ្លួន​កើត​កូវីដ១៩។ ស្ត្រី​រូប​នេះ​ ស្នាក់​នៅផ្ទះ​លេខ​58E3Z ផ្លូវ​លេខ​126 ភូមិ​៣ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ភ្នំពេញ ធ្លាប់បាន​ទៅ​ទិញ​ឥ​វ៉ាន់​ហាង Pedro កាលពី​ថ្ងៃទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

រហូតដល់​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​អាការ​ក្អក​ក្តៅ​ខ្លួន ទើប​រាយការណ៍​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​គណៈ​អភិបាលខណ្ឌ ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ស្ត្រី​ខាងលើ​ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ នៅ​រសៀល​ថ្ងៃទី​៩ ធ្នូ​នេះ​។

​សូមបញ្ជាក់ថា នៅក្នុង​គ្រួសារ​របស់​ស្ត្រី​ខាងលើ មាន​សមាជិក​១២​នាក់​។ បច្ចុប្បន្ន​ខាង​ក្រសួងសុខាភិបាល បាន​កំពុង​យក​សំណាក​ដើម្បី​យកទៅ​ពិនិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៣៣ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤១ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៤៤ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម