ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបសំណើបេក្ខជនធ្លាក់បាក់ឌុប សុំត្រឹមជាប់
ទន្ទឹមពេលសម្ដេចតេជោប្រកាសអបអរ និងគ្រោងជួបបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០ ២០២១ នេះ មានបេក្ខជនដែលបានប្រឡង់ធ្លាក់ បានស្នើសុំការយោគយល់ ដោយសុំត្រឹមតែជាប់សញ្ញាបត្រនេះ ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី។

បេក្ខជនបានលើកឡើងថា៖ “ជម្រាបសួរលោកតាសម្តេច! បើចៅប្រលងធ្លាក់ តើមានការយោគយល់បន្តិចទេលោកតា? ចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង”។
ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបតាមការបញ្ចេញមតិលើការបង្ហោះបណ្ដាញសង្គមថា៖ “បើប្រឡងធ្លាក់ហើយបែរជាមានការយោគយល់ឱ្យជាប់ យើងមិនបាច់ប្រឡងទេ នាំអស់លុយ និងកម្លាំង។ សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត”។
កាលពីថ្ងៃទី ១៤ ខែមករានេះ ក្រសួងអប់រំបានចេញលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡងថ្ងៃ ២៧ ធ្នូ ឆ្នាំ២០២១ តាមលទ្ធផល បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥,៦៥ ភាគរយ។
គួររំលឹកថា ថវិកាសម្រាប់ចំណាយក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ មានទឹកប្រាក់សរុបចំនួន ២១ ១៩១,៩ លានរៀល ស្មើនឹងជាង ៥ លានដុល្លារអាមេរិក។ ការចំណាយលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ផ្តោតសំខាន់គឺប្រាក់ឧបត្ថម្ភលើគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។
គួរបញ្ជាក់ថា នៅយប់មិញនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចថាដោយ សម្ដេចបានអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ក្នុងនោះ សម្ដេចបានកោតសរសើរចំពោះបេក្ខជនដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ ដែលឆ្នាំនេះមានរហូតដល់ ១ ៧៥៣ នាក់។ សម្ដេចបានបញ្ជាក់បន្ថែមថា ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ ២០២០ ដែលឱ្យបេក្ខជនជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ-១៩ ឆ្នាំនេះសម្ដេចនឹងជួបជាមួយបេក្ខជនដើម្បីលើកទឹកចិត្តសម្រាប់ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A ដោយពេលវេលា និងទីកន្លែងជួប នឹងជម្រាបតាមក្រោយ តាមរយៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់