ព័ត៌មានជាតិ
ការចាប់ផ្ដើមភាពជាដៃគូរវាង JARDINE MATHESON & WONDER CAPITAL និងពិធីចុះហត្ថលេខាលើកិច្ចសន្យារវាង JARDINE SCHINDLER and WONDER DEVELOPMENT
ភ្នំពេញ ៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនWONDER DEVELOPMENT, ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យអគារខុនដូរដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជានោះ គឺ MESONG អគារមេសុង បានប្រកាសពីការចាប់ផ្ដើមនូវភាពជាដៃគូជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ដំណាលគ្នានេះ ការចុះហត្ថលេខាលើកិច្ចសន្យាសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជណ្ដើរយន្តដ៏ល្បីបំផុត គឺ Jardine Schindler ដែលពិធី នេះបានធ្វើឡើងនាមជ្ឈមណ្ឌលតាំងបង្ហាញ និងលក់ នៃគម្រោងអគារមេសុង នាថ្ងៃ ១៤ ខែមករា ឆ្នាំ ២០២២។ កិច្ចសន្យាព្រមព្រៀងនេះ នឹងផ្តល់ឲ្យអគារមេសុង នូវបច្ចេកវិទ្យាជណ្ដើរយន្តលំដាប់ពិភពលោក ជាមួយនឹងភាពរឹងមាំ និងគុណភាពខ្ពស់ពី JARDINE SCHINDLER។ ជាកិត្តិយស នៃកម្មវិធីក្រោមវត្តមាន លោកBen Chin ប្រធានគម្រោង និងជាប្រធានផ្នែកសាងសង់ នៃ WONDER DEVELOPMENT ,លោកស្រី Rachel Thu អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំងមន្ត្រីជាន់ខ្ពស់ទាំងអស់ ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយសជាច្រើនពីស្ថាបន័ក្រុមហ៊ុនអន្តរជាតិនានា។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះបានឆ្លុះបង្ហាញនូវគុណតម្លៃ និងប្រណីតភាព នៃគម្រោងអគារមេសុង។ លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយលោក Peter Beynon ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន Jardine Matheson បានផ្តើមថ្លែងសុន្ទរកថាជាវីដេអូនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងបំណងអបអរសាទរលើកិច្ចផ្តើមសហការលើគម្រោងអគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។
“ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអគារដ៏ល្អប្រណិត និងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ហើយលើសពីនេះទៅទៀតបេសកកម្មរបស់យើង គឺដើម្បីនាំវិនិយោគិន និងប្រជាជន នូវការរស់នៅលើស្តង់ដារខ្ពស់ ដែលមិនត្រឹមជាសណ្ឋាន នៃសមិទ្ធផលស្ថាបត្យកម្មតែប៉ុណ្ណោះទេ តែក៏មានជាគុណភាព និងបែបបទ នៃជីវិតនាពេលអនាគតកាលក្នុងប្រទេសកម្ពុជា’’ នេះជាសារថ្លែងដោយលោកស្រី Gigi Chan។
Jardine Schindler, ក្នុងនាមក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ជណ្ដើរយន្ត ជាមួយកិត្តិនាមល្បីរន្ទឺ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យផ្គត់ផ្គង់ចល័តភាពដ៏គួរជាទីទំនុកចិត្តលើអគារគ្រប់ប្រភេទ ដែលរាប់ពីអគារខ្ពស់ៗ ផ្សារទំនើប លំនៅដ្ឋាន អគារពាណិជ្ជកម្ម រួមទាំងគម្រោងល្បីៗជាច្រើនដូចជា ICC & One Island East នៅទីក្រុងហុងកុង, NagaWorld, សណ្ឋាគារ Marriott នៅទីក្រុងភ្នំពេញ។ “គម្រោងអគារ MESONG ដែលនឹងផ្តល់ការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះ ជាមួយនឹងបរិក្ខារប្រើប្រាស់ ល្អលេខ មួយនៅកោះពេជ្រ។ ដែលនេះ ពិតណាស់ថា ជាការរួមគ្នាល្អឥតខ្ចោះលើទីដ៏វិសេស ហើយដែល Jardine Schindler នឹងអាចបម្រើប្រជាជនដែលនៅក្នុងអគារទាំងពីរ និងផ្សារទំនើប នៃអគារមេសុង។ ហើយនេះជាអនាគត នៃការរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យរបស់ WONDER DEVELOPMENT’’ នេះជាប្រសាសន៍របស់លោក Peter Beynon តាមរយៈវីដេអូសុន្ទរកថារបស់លោកក្នុងពិធីនោះ។ “មិនត្រឹមតែប្រសិទ្ធភាព នៃល្បឿន និងភាពងាយស្រួលរបស់ជណ្ដើរយន្តប៉ុណ្ណោះទេ តែចំណុចមួយដែលជាកត្តាសត្យានុម័តសំខាន់នោះគឺ Wonder Development ជ្រើសយកដំណោះស្រាយសម្រាប់ដំណើរការ ដោយគិតលើសុវត្ថិភាពជាចម្បង’’ នេះគឺគូសបញ្ជាក់ដោយលោក Maverick Hui នាយកគ្រប់គ្រង WONDER DEVELOPMENT។

កម្មវិធីដ៏វិសេសថ្លៃថ្លានេះ បានបញ្ចប់ទៅរលូន និងប្រកបដោយភាពជោគជ័យ ដោយមានវត្តមានពីដៃគូសហការណ៍ផ្សេងៗ និងអ្នកប្រឹក្សាជំនាញរបស់គម្រោងអគារមេសុង ជាច្រើននាក់ និងព្រមទាំងមានវត្តមានពីភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនទៀត។ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនលើគម្រោងអគារមេសុង ហើយនឹងទន្ទឹងរង់ចាំនូវវឌ្ឍនភាពរបស់គម្រោងក្នុងឆ្នាំ ២០២២។ នាគ្រា នៃភាពជាដៃគូថ្មីត្រូវបានបង្កើតឡើងនាវេលានេះ បានញាំងឲ្យគម្រោងអគារមេសុង ក្លាយជាគម្រោងដ៏ទំនើបអស្ចារ្យ និងរឹតតែពិសេសលើបែបបទរស់នៅ ដោយក្នុងអគារពេញទៅដោយផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗដែលជាបទពិសោធន៍ថ្មី ក្នុងការរស់នៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

“ថ្ងៃនេះគឺជាការចាប់ផ្តើម នៃភាពជាដៃគូរបស់យើងជាមួយ Jardine Group។ ហើយ Schindler គឺជាក្រុមហ៊ុនលើកដំបូងដែល យើងបានសហកាជាមួយ។ ក្រុមហ៊ុនជណ្ដើរយន្តដ៏ល្បី និងធំជាងគេនឹងនាំយើងទៅកាន់ការរស់នៅលើស្តង់ដារខ្ពស់’’។ នេះប្រសាសន៍ លោកស្រី Gigi Chan នាឱកាសនោះ។ “ក្នុងនោះផងដែរ មានក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនអាហារ និងភេសជ្ជៈ ដែលចំណុះឲ្យក្រុមហ៊ុន Jardine group ដូចជា Guardian, Starbucks, Lucky Supermarket, Lucky Premium និងជាច្រើនទៀត។ Jardine និងក្រុមហ៊ុនយើងកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីរៀបចំផែនការក្នុងការនាំយកការរស់នៅដ៏មានកិត្យានុភាព និងតម្រូវការចាំបាច់ចូលទៅក្នុង MeMall ដែលជាផ្សារទំនើបរបស់យើង។ វាមិនត្រឹមតែសម្រាប់គម្រោងសហគមន៍ អគារមេសុង ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងរស់នៅ និងមកពីអគារការិយាល័យដែលកំពុងរីកដុះដាលជុំវិញយើងផងដែរ។’’ ដើម្បីជារួម និងជាលក្ខណៈរស់នៅដ៏ប្រណីតភាពរបស់ម្ចាស់កម្មសិទ្ធិ នៃអគារមេសុង និងអតិថិជនក្នុងស្រុក WONDER DEVELOPMENT នឹងបន្តពង្រីកផលប័ត្រសេវាកម្ម និងដៃគូរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលបំណងដែលខ្លួនមាន។
សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិត នៃគម្រោង MESONG: www.mesong.com
មជ្ឈមណ្ឌលលក់ MESONG
អាសយដ្ឋាន ៖ SH 09 & 10 (1st & 2nd Floor) អគារ Diamond Twin Tower, ផ្លូវសុភមង្គល, កោះពេជ្រ, ភ្នំពេញ
ទំនាក់ទំនង ៖ +855 2323 2288
អំពី WONDER DEVELOPMENT
Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង នៃមូលនិធិ ដែលគ្រប់គ្រងដោយ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិរួមមាន វិនិយោគិនដែលមានជំនាញវិជ្ជាជីវៈមកពីទីក្រុងហុងកុង ដូចជាវិនិយោគិនស្ថាប័ន ក្រុមហ៊ុនចុះបញ្ជី និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅទីក្រុងហុងកុង។ Wonder Capital Group គឺជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់គ្រងទ្រព្យសកម្មប្រភេទទី ៩ ដែលផ្ដល់ដោយគណៈកម្មការមូលបត្រ នៃទីក្រុងហុងកុង។ ក្រុមការងារមានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង ២០ ឆ្នាំ និងមានតួនាទីកាន់ប្រតិបត្តិការ និងគ្រប់គ្រងនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានតម្លៃជាងពាន់លានជាងដុល្លារអាមេរិក។
For media enquiry, please contact:
សម្រាប់ការសាកសួរព័ត៌មានបន្ថែម, សូមទាក់ទងទៅកាន់
Mr. Keros Ku: + 852 2898 0096 (Hong Kong)
Email: [email protected]
Mr. Tola Lim: +855 2323 2288 (Cambodia)
Email: [email protected]
High Resolution Photos can be obtained from:
សូមចុចលីង ៖ https://drive.google.com/drive/folders/1G9UNHirZtmKk10n2KrLjgwmjeLQ9NJol?usp=sharing

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ