Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​អចលនវត្ថុ​អះអាង​ថា ​ការ​វិនិយោគ​លើ​ផ្ទះ​លំហែ​កាយ​ កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​កម្ពុជា

បានផុស

នៅ

​អ្នក​ជំនាញ​ផ្នែក​អចលនវត្ថុ ​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​ការវិនិយោគ​ទៅលើផ្ទះ​លំហែ​កាយ​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ នៅ​ប្រ​ទេស​កម្ពុជា​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​មានប្រសាសន៍ថា​«​គំនិត​នៃ​ការអភិវឌ្ឍន៍​គេហដ្ឋាន​និង​វីឡា​សម្រាប់​លំហែកាយ​ គឺជា​ដែល​កំពុង​ទទួលបាន​សន្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ថ្លែង​ក្នុង​កម្មវិធី​បើក​ឲ្យ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី ២​របស់​ក្រុមហ៊ុន Forest Harmony ដែលមាន​ឈ្មោះថា Golf Harmony កាលពី​រាត្រី​ថ្ងៃ​ទី​២៤​តុលា​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ លោក​បា​ន​បន្ត​ថា ​អ្នក​អភិវឌ្ឍន៍​កំពុង​សម្លឹង​មើល​ការវិនិយោគ​លើ​ផ្ទះ​លំហែកាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​តំបន់​មាត់សមុទ្រ ភ្នំ និង​ជួរ​ភ្នំ​ហើយ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និង​ខេត្ត​ពោធិសាត់ និង​ខេត្ត​ផ្សេងៗ​ទៀត​។ លោក​បាន​បន្ថែម​ទៀត​ថា​ ការ​សម្លឹង​មើល​របស់​អ្នក​វិនិយោគ​នេះ​ គឺ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុ​ជា​មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​ពួកគេ​មានលទ្ធភាព​កាន់​តែ​ច្រើន និង​ស្វែងរក​អចលនទ្រព្យ សម្រាប់​សម្រាក​លំហែ និង​សម្រាប់​ចូលនិវត្តន៍​។

​លោក​បាន​បញ្ជាក់​ថា ​ជាក់ស្តែង​អ្នកវិនិយោគ​បាន​វិនិយោគ​ផ្ទះ​លំហែកាយ​និង​ទីលាន​វាយ​កូន​ហ្គោល​នៅ​ខេត្ត​កំពត​ ដែល​ជា​ខេត្ត​មួយ​កំពុង​ក្លាយ​ជា​តំបន់​ដ៏​មាន​សក្ដានុពល​សម្រាប់​វិស័យ​ទេស ចរណ៍ ការវិនិយោគ​អចលនទ្រព្យ និង​ឱកាស​វិនិយោគ​ផ្សេងៗ​ទៀត​នោះ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​លំដាប់​ខ្ពស់ៗ​ឲ្យ​មក​លំហែកាយ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ថ្ងៃ​ឈប់សម្រាក​និង​ថ្ងៃ​ចុង​សប្តាហ៍​របស់​ពួកគេ​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត​។​

លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia ដែល​ត្រូវបានតែងតាំង​ជា​ភ្នាក់ងារ​លក់​ផ្តាច់មុខ​របស់​គម្រោង Forest Harmony បាន​មានប្រសាសន៍ថា​គម្រោង​អភិវឌ្ឍ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​ដែលមាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ដែល​នឹង​ផ្តល់ជូន​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​លើ​ផ្ទៃដី​ពណ៌​បៃតង ដែល​និង​ក្លាយ​ជា​កន្លែង​សម្រាក​លំហែ​កាយ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធម្មជាតិ​និង​មនុស្ស​ ដែល​មាន​ភាព​ធុញទ្រាន់​ ក្នុង​ការ​រស់នៅ​ទីក្រុង​។ លោក​បាន​បន្ថែម​ទៀត​ថា ​សម្រាប់​ដំណាក់កាល​ទី ២​នេះ ការសាងសង់​ទីលាន​វាយ​កូន​ហ្គោល វីឡា​និង​ខុន​ដូ និង​ធ្វើឡើង​នៅលើ​ផ្ទៃដី ២៧.៣ ហិកតា ហើយ​រំពឹងថា​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល ២ ឆ្នាំ​ទៀត​។

គួរ​បញ្ជាក់​ថា​ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​គម្រោង​របស់ Forest Harmony រួមមាន​វីឡា​ចំនួន ៧៨ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី ១៣ ហិកតា​ ត្រូវ​បាន​បើក​ការ​លក់​កាលពី​ខែ ធ្នូ ឆ្នាំ ២០១៩ ហើយ​គិត​មកទល់ពេល​នេះ​វីឡា​ជាង ៦០ ភាគរយ​ត្រូវ​បាន​លក់​អស់​រួចហើយ​៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម