ព័ត៌មានជាតិ
ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទីពីរ យកទៅរថយន្តទៅឆៀកមិនបាច់រង់ចាំយូរ
មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងកំពុងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទីពីរ ដើម្បីសម្រួលដល់បងប្អូនក្នុងការយករថយន្តទៅត្រួតពិនិត្យបច្ចេកទេសកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងអភិវឌ្ឍទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទីពីរ។

“ប្រព័ន្ធប្រវត្តិកម្មជំនាន់ថ្មីនេះ បងប្អូនឥតចាំបាច់បំពេញឯកសារយូរនាំឲ្យខាតពេលទៀតទេ គឺរថយន្តដែលឆៀកហើយ មានស្លាកលេខហើយ គ្រាន់តែយកកាតគ្រីទៅធនាគារជាដៃគូបញ្ចូលព័ត៌មាន ហើយរាល់ព័ត៌មាននឹងបញ្ជូនទៅមណ្ឌល អាចយករថយន្តទៅត្រួតពិនិត្យបានតែម្តង”។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬយើងហៅជាសាមញ្ញថា ឈៀកឡាន នៅពេលនេះត្រូវបានអនុវត្ត ដោយបំពេញបែបបទតាមប្រព័ន្ធស្វ័យប្រវត្តិ ឬតាមកុំព្យួទ័រអនឡាញ។ រីឯការបង់លុយថ្លៃសេវាវិញ ត្រូវធ្វើឡើងបណ្តាញធនាគារជាដៃគូ ឬនៅជិតនឹងកន្លែងឈៀកនោះតែម្តង។
ការបំពេញឯកសារ៖ ត្រូវភ្ជាប់ជាមួយនូវឯកសារថតចម្លងឈៀកចាស់ និងកាតគ្រី។ ចំពោះរថយន្តថ្មី ត្រូវថតចម្លងក្រដាសពន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ការបំពេញបែបបទឯកសារនោះ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ តាមរយៈវេបសាយ https://techinspection.mpwt.gov.kh។
បើម្ចាស់រថយន្ត មិនបានបំពេញឯកសារបែបបទតាមអនឡាញ នៅពេលទៅដល់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬកន្លែងឈៀកម្ចាស់រថយន្ត ត្រូវចំណាយពេលរង់ចាំ បុគ្គលិកនៅទីនោះបំពេញបែបបទឲ្យ។
ការស្នើសុំឆៀកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជួយសម្រួលបានលឿន ហើយមាន Lane ពិសេស ពេលយករថយន្តទៅពិនិត្យថែមទៀតផង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ