Connect with us

ព័ត៌មានជាតិ

ម្ចាស់​រថយន្ត Mazda ស្លាប់នៅនឹងកន្លែង ក្រោយ​បុកគោយន្តកែច្នៃ នៅស្រុកស្វាយលើ

បានផុស

នៅ

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ម៉ាក mazda ពាក់ស្លាកលេខខ.ម បោះពួយទៅបុកគោយន្តច្នៃ ក្នុងទិសដៅច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៤ចំណុចជិត(ស្ពានអូរថ្មដាប់)ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាង រថយន្ត និង គោយន្តច្នៃ បើកបរ​ច្រាសទិសគ្នា។ រថយន្ត ម៉ាក mazda ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរដោយឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង​អ្នកបើកបរគោយន្ត​ច្នៃ​ក្រោយ​កើត​ហេតុណ៍​បាន​រត់​គេច​ខ្លួន​បាត់។

លោកអធិការបញ្ជាក់ថា កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សាកសព ទៅឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញបានអូសយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីចាត់ការផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម