ព័ត៌មានជាតិ
ចោលមុខរបរកាស៊ីណូនៅភូមា មកបើករីសតស្រុកកំណើត ទាក់ទាញភ្ញៀវទេសចរ
ខេត្តបាត់ដំបង÷ “វាលចម្បាំងខេមសាយ” ជាឈ្មោះរមណីយដ្ឋានមួយកន្លែងក្នុងទឹកដីស្រុកសំឡូត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមន្ទីរទេសចរណ៍ខេត្តបញ្ចូលក្នុងបញ្ជីជាផ្លូវការថាជារមណីយដ្ឋាន “ប្រភេទកីឡាទេសចរណ៍” សម្រាប់ទទួលភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេសចូលទស្សនាកម្សាន្ត។



លោកស្រី ស៊ុង មុីហុយ ជាម្ចាស់ទីតាំងទេសចរណ៍ខាងលើបានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា៖ “ខ្លួនខ្ញុំក៏មិននឹកស្មានដល់ថាទីតាំងនេះក្លាយជាតំបន់ទាក់ទាញ និងកំដរអារម្មណ៍របស់ភ្ញៀវបែបនេះទេ”។
ការចាប់ផ្តើមបើកតំបន់កម្សាន្តនេះ ស្របពេលដែលលោកស្រីបានដាក់ទុនបើកកន្លែងរកសុី “កាស៊ីណូ” នៅប្រទេសភូមា។ ក្រោយកើតជំងឺកូវីត១៩ វាយលុកនៅប្រទេសភូមាអ្វីៗត្រូវបានខាតបង់ទាំងស្រុង ហើយលោកស្រីក៏ត្រឡប់មកស្រុកកំណើតវិញក្នុងអារម្មណ៍ថានឹងលាឈប់ធ្វើមុខរបរអ្វីទាំងអស់ ទុកជីវិតចុងក្រោយសម្រាប់រស់នៅដោយស្ងប់ចិត្តតែប៉ុណ្ណោះ។
ដោយសាតែជីវិតលោកស្រីចូលចិត្ត និងស្រឡាញ់ទិដ្ឋភាពបែបធម្មជាតិ លោកស្រីបានសម្រេចបង្កើតជាកន្លែងកម្សាន្តខ្នាតតូចនៅលើទំហំដី ១៧ ហិកតា ដែលអ្នកស្រីបានទិញពីអ្នកភូមិបន្តិចម្តងៗ។ ស្របតាមការផ្តួចផ្តើមរបស់លោកស្រីនេះ បានធ្វើឲ្យអាជ្ញាធរមូលដ្ឋានរហូតដល់មន្ត្រីជំនាញគាំទ្រ និងជួយសម្របសម្រួលលើការផ្តួចផ្តើមនេះ ក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍន៍នៅក្នុងស្រុកសំឡូត ឲ្យកាន់តែមានភាពប្រសើឡើងនាថ្ងៃអនាគត និងបានលើកមុខមាត់ខេត្តបាត់ដំបងផ្នែកវិស័យទេសចរណ៍ឲ្យកាន់តែសម្បូរបែបផង។

បើតាមម្ចាស់តំបន់ទេសចរណ៍កម្សាន្តនេះ រាល់ចុងសប្តាហ៍តែងមានស្រទាប់យុវវ័យជាច្រើនមកកម្សាន្តខ្លះបានបោះតង់សម្រាក១យប់ឬ២យប់។ ក្រៅពីការកម្សាន្តគយគន់ជ្រលងព្រៃភ្នំ និងចម្ការស្តាប់សម្លេងបក្សីជាដើម ក្នុងនោះក៏មានផ្នែកសេវាកម្សាន្តបំរើដល់ភ្ញៀវផងដែរមានដូចជាម៉ូតូនិងឡានជួលសម្រេាប់ជិះកម្សាន្ត។
លោកស្រីបញ្ជាក់ថា ការជួលគិតជាម៉ោងសម្រាប់ម៉ូតូក្នុង១ម៉ោងតម្លៃ១៥ដុល្លាចុះនៅសល់តែ១០ដុល្លាក្នុង១ម៉ោងនិងឡានក្នុង១ម៉ោង២០ដុល្លាចុះសល់១៥ដុល្លាក្នុង១ម៉ោង។ ក្រៅពីនេះក៏មានសេវាកម្មផ្នែកអាហារផងដែរមានដូចជា មាន់អំបិលម្ទេស,បាប៊ីឃ្យូសាច់គោសាច់គោស្រស់នឹងស្ទេកសាច់គោសម្រាប់ភ្ញៀវអាំខ្លួនឯង។ ផ្នែកកន្លែងសម្រាកលេងកំសាន្តមានដូចជា “ផ្ទះចាប”ស្នាក់១យប់ ០៥មុឺនរៀលមានកង្ហា ផ្ទះឈើខ្មែរមានម៉ាស៊ីនត្រជាក់បញ្ឈរអត់បន្ទប់ទឹកសម្រាប់ ៥ នាក់ក្នុងយប់ ០៨មុឺនរៀល តង់១យប់០៣មុឺនរៀល “ផ្ទះបឹងកាឡូ” មានបំពាក់ម៉ាស៊ីនត្រជាក់មានបន្ទប់ទឹកទឹកសម្រាប់០៣នាក់ ១២មុឺនរៀល។ ផ្ទះសម្រាប់ស្នាក់ពី០៤ទៅ០៥នាក់តម្លៃ១៦មុឺនរៀល ផ្ទះឫស្សីតម្លៃ០៤មុឺនរៀល ផ្ទះបឹងកាឡូមានបន្ទប់ទឹកអត់ម៉ាស៊ីនត្រជាក់ សម្រាប់មនុស្ស២នាក់តម្លៃក្នុង១យប់០៨មុឺនរៀលផងដែរ។



ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្ត លោកហម អរុណបានឲ្យដឹងថា តំបន់ទេសចរណ៍ខាងលើនេះស្ថិតក្នុងចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ៩៦ គីឡូម៉ែត្រមានទីតាំងឋិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង ហើយរៀបចំបង្កើតឡើងក្នុងឆ្នាំ២០២០។
ជាតំបន់ព្រៃមួយនេះស្ថិតក្នុងការប្រទាញប្រទង់គ្នាក្នុងសម័យសង្គ្រាមសុីវិល ហើយក៏បានក្លាយជាតំបន់សន្តិភាពនិងជាតំបន់ប្រកបមុខរបរធ្វើចម្ការរបស់ប្រជាកសិករ ក្រោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបានរំលត់ភ្លើងសង្គ្រាមដោយជោគជ័យនិងបច្ចប្បន្នបានប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរ និងស្រទាប់យុវវ័យក្នុងការចូលទៅកម្សាន្តទាំងថ្ងៃទាំងយប់ដោយគ្មានការព្រួយបារម្មណ៍។
ស្របជាមួយគ្នានេះម្ចាស់ទីតាំង ក៏បានអនុវត្តតាមវិធានការការរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើផងដែរ តាមរយ:ការរឹតបន្តឹងនឹងចេញសេចក្តីប្រកាសណែនាំពីរដ្ឋបាលសាលាខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ