Connect with us

ព័ត៌មានជាតិ

មន្ត្រី​សុខាភិបាល​ស្ទឹងត្រែង​ប្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​នៅមន្ទីរ​​សុខាភិបាល​ខេត្ត

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួន ដោយសារផ្នែកសុខភាព​មិន​ទាន់​បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ នឹងអ្នកដែលគ្រប់ខែត្រូវចាក់ដុសជំរុញរួសរាន់មកចាក់សាំង នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដើម្បីការពារជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ(អូមេក្រុង)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នៅតែបន្តចាក់ជារៀងរាល់ថ្ងៃនៅមន្ទីរសុខាភិបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋដែលមិនទាន់​បាន​ចាក់ដុសទី ១ដុសទី២ពីមុនមកដោយសារផ្នែកសុខភាព ហើយ​និងអ្នកដែលគ្រប់ខែត្រូវចាក់ដូស​ជំរុញ សូមមកទទួលវ៉ាក់សាំងនៅមន្ទីរសុខាភិបាលខេត្ត។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះយើង​នៅតែបន្តចាក់ជា​រៀងរាល់ថ្ងៃ អ្នកដែលមិនទាន់បានចាក់ដុសទី១ដុសទី២ ក៏យើងចាក់ជូន និងអ្នកដែលគ្រប់ខែត្រូវ​ចាក់ដូស​ជំរុញក៏យើងចាក់ជូន ព្រោះយើងចាក់គ្រប់ដុសទាំងអស់ មិនមែនថាចាក់ដូសជំរុញ ឬដូសទី១ដូសទី ២ អត់ចាក់នោះទេ នៅតែចាក់ អញ្ចឹងឱ្យតែអ្នកណាមិនទាន់បាន​ចាក់យើងចាក់​ជូនគ្រប់​ដូសទាំងអស់។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ អ្នកដែលមិនទាន់បានចាក់ក៏នៅតាមភូមិ​ឃុំឆ្ងាយៗ យើងកំពុងតែបន្តយ៉ាងយកចិត្តទុកដាក់បំផុត ចាក់ដុសជម្រុញដល់ប្រជាពលរដ្ឋ ដោយ​សារពួកគាត់ខ្លះជាប់រវលរវល់ការងារ គាត់រវល់មិនទាន់បានមកចាក់អីចឹង ហើយពេលនេះ យើង​កំពុង​សហការជាមួយអាជ្ញាធរមូលដ្ឋានតាមភូមិ តាមឃុំដើម្បីចុះចាក់វ៉ាក់សាំង ជូនពួកគាត់នៅ​តាម​ភូមិ​ឃុំរបស់គាត់ផងដែរ។

លោកប្រធានមន្ទីរបានបន្តថា បើគាត់គ្រប់ខែ គ្រប់ពេលវេលាដែលត្រូវមកចាក់ គាត់៤ខែហើយ ត្រូវចាក់ដុសជម្រុញ អញ្ចឹងគាត់ត្រូវរូតរះ មកចាក់ឲ្យបានទាន់ពេលវេលា ព្រោះអាដុសជំរុញ​និងយើង​ចាក់បានចាប់ពី ៤ខែទៅ ៦ ខែយើងចាក់ចន្លោះហ្នឹង អញ្ចឹងពួកគាត់ត្រូវតែមក​ចាក់ឲ្យបាន​ទាន់​ពេលវេលា ព្រោះឥឡូវយើងកំពុងតែមានការឆ្លងជាបណ្ដើរៗហើយ ក្នុងសហគមន៍យើងមេរោគ​បំលែងថ្មីនេះ(អូមីក្រុង )ពិតមែនតែខេត្តយើងមិនទាន់មានតែក្នុងប្រទេសយើងចាប់ផ្ដើមមានហើយអញ្ចឹងយើងត្រូវតែប្រយ័ត្នបំផុត។

លោកបន្តថា អ្វីដែលអាចការពារខ្លួនយើងដ៏មានប្រសិទ្ធភាពបំផុតនោះ គឺការចាក់វ៉ាក់សាំងហ្នឹង​ហើយ បូកជាមួយ ៣ ការពារនឹង ៣កុំ ទើបការពារសុខភាពយើងពីជំងឺកូវីដ១៩ បាន។

ចុងក្រោយលោកប្រធានមន្ទីរសុខាភិបាលសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង ឱ្យបាន​គ្រប់ទៅតាមការណែនាំរបស់សុខាភិបាល ការចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន​ដ៏មានប្រសិទ្ធ​ភាព​បំផុត ព្រោះទោះជាមេរោគឆ្លង ក៏វាមិនធ្វើឲ្យឲ្យយើងឈឺ ហើយបើធ្វើឲ្យឈឺក៏វាមិនធ្វើឲ្យយើងធ្ងន់ ហើយបើធ្វើឲ្យយើងឈឺធ្ងន់ក៏មិនធ្វើអោយយើងស្លាប់បានដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម