ព័ត៌មានជាតិ
បំបែកសំណុំរឿង ៣ ថ្ងៃ ចាប់ខ្លួនជនដៃដល់៣នាក់ ក្នុងអំពើឃាតកម្មដោយគំនុំ
ខេត្តកំពង់ឆ្នាំង៖ រយះពេល៣ថ្ងៃក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថនិងនគរបាលខេត្តកំពង់ឆ្នាំងធ្វើការចាប់ខ្លួនជនដៃដល់៣នាក់ ក្នុងអំពើឃាតកម្មដោយគំនុំ។ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០នេះ សមត្ថកិច្ច បាននាំយកជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី០៧ ១២ ២០២០។
![](https://kampucheathmey.com/wp-content/uploads/2020/12/ឃាតកម្ម-1024x572.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/36576938-3799-4568-beb6-b40a11c569d9.jpg)
លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ឃាតកម្មនេះធ្វើឱ្យជនរងគ្រោះម្នាក់ឈ្មោះ ញៀន ណូយ ហៅស្នា អាយុ៣០ឆ្នាំ បានស្លាប់នៅកន្លែងកើតហតុ កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ២០២០។ ភ្លាមៗនោះដែរនគរបាលខេត្តទទួលបញ្ជាពីលោក ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចនគបាលខេត្ត បានចុះបើកការស្រាវជ្រាវជាបន្ទាន់និងបានចាប់ឃាត់ខ្លួនជនដៃដល់ចំនួន៣ នាក់ ក្នុងនោះ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាលខេត្តចាប់ឃាត់ខ្លួន មានដែល ១-ឈ្មោះ ណន ណឹម ភេទប្រុសអាយុ៣៧ឆ្នាំ .ទី ២ឈ្មោះ នៅច្រេស អាយុ៣០ ឆ្នាំ ។ ដោយឡែកម្នាក់ទៀតត្រូវបានកងរាជអាវុធហត្ថខេត្តស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន រឿន អាយុ២៦ ឆ្នាំ គេទាំង៣នាក់ខាងលើនេះមានទីលំនៅជាមួយជនរងគ្រោះ ក្នុង ភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ទាំង ៣នាក់បានសារភាពថា ខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែបង្ករឿងនៅ ក្នុងភូមិ ជាញឹកញាប់ធ្វើអោយពួកខ្លួនទាំង៣នាក់មានគំនុំ។ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ វាយ និងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់និងស្លាប់តែម្តង។ ក្រោយមកនៅថ្ងៃទី០៨ ពួកខ្លួនក៍ត្រូវបានកងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្តចាប់ខ្លួនតែម្ដង ។
ក្រោយពេលធ្វើត្រាប់អំពីសកម្មភាពពួនស្ទាកកាប់លើជនរងគ្រោះហើយជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចទាំង ២ អង្គភាព កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង