ព័ត៌មានជាតិ
ទទួលបានចំណងដៃដ៏ប្រណិតភ្លាមៗពីវឌ្ឍនៈ ជាមួយកញ្ចប់អាពាហ៍ពិពាហ៍ពី វឌ្ឍនៈ ព្រីមៀមបៀរ ក្នុងថ្ងៃសិរីមង្គលរបស់លោកអ្នក
ដើម្បីអបអរសារទរ ដល់លោកអ្នកដែលមានគម្រោងរៀបចំពិធអាពាហ៍ពិពាហ៍ ស្រាបៀរ វឌ្ឍនៈ បាននាំយកនូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុខមកដោយផ្តល់ចំណងដៃភ្លាមៗដល់គ្រប់គូស្វាមីភរិយាដែលបានជ្រើសរើស Vattanac Premium Beer ជាស្រាបៀរជាតិថ្មី ផលិតពីស្រូវសាលីសុទ្ធដំបូងបំផុតនៅកម្ពុជា គុណភាពលំដាប់ពិភពលោក សក្ដិសមឥតខ្ចោះ បន្ថែមនូវប្រណិតភាពនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់លោកអ្នកឲ្យកាន់តែផ្អែមល្ហែម រីករាយបន្ថែមទៀត។


គ្រប់គូស្វាមីភរិយាដែលបានជ្រើសរើស Vattanac Premium Beer ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ លោកអ្នកទទួលបាននូវចំណងដៃភ្លាមៗដោយពុំចាំបាច់ចាប់ឆ្នោតផ្សងសំណាង មានដូចជាប័ណ្ណទិញទំនិញរហូតដល់ $300 ពីផ្សារទំនើប វឌ្ឍនៈកាពីតាល ដែលជាបណ្តុំម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood Phnom Penh ដែលធ្វើឲ្យពេលវេលាក្រេបទឹកឃ្មុំរបស់លោកអ្នកកាន់តែពិសេស មានន័យមិនអាចបំភ្លេចបាន។














ទទួលបានទាំងភាពរីករាយ ថ្លៃថ្នូរ ប្រណិតភាព និងការអបអរសាទរក្នុងថ្ងៃពិសេសដ៏មានអត្ថន័យក្នុងជីវិតរបស់លោកអ្នកជាមួយ Vattanac Premium Beer ដែលត្រូវបានផលិតឡើងក្រោមទស្សនៈនៃភាពរីករាយ និងជួបជុំដែលបានមកពីការប្រមូលផ្តុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសដ៏វិសេស វិសាលដែលមិនអាចបំភ្លេចបាន និងចូលរួមចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថា ជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។

សូមទទួលទានដោយរីករាយជាមួយស្រាបៀរគុណភាពលំដាប់ពិភពលោក Vattanac Premium Beer ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏ប្រណិតរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមពីការជាវកញ្ចប់អាពាហ៍ពិពាហ៍ Vattanac Premium Beer សូមធ្វើការទំនាក់ទំនងទៅកាន់លេខ៖ 088 866 62 98
អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។
ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។
ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ