ព័ត៌មានជាតិ
ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ជួយជំរុញស្តង់ដារគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ក្រសួងទេសចរណ៍ តាមរយៈគម្រោងហូកា នឹងរៀបចំពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របពេលជាមួយនឹងពិព័រណ៍អន្តរជាតិ TRAVEX ដែលប្រព្រឹត្តទៅក្នុងឱកាសវេទិការទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៨ ខែមករាស្អែកនេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីថា ការរៀបចំកម្មវិធីនេះ ជាការត្រៀមខ្លួនទាំងផ្នែកសេវាកម្ម សុវត្ថិភាព និងស្តង់ដារគុណភាព។ លោកថា « យើងមានធនធានមនុស្ស មានយន្តការបណ្តុះបណ្តាល ដើម្បីពង្រឹងគុណភាពសេវាកម្ម ឲ្យមានកម្រិតស្តង់ដារខ្ពស់ ពិសេសនៅក្នុងតំបន់អាស៊ាន»។
លោកប្រធានមន្ទីរទេសចរណ៍បន្ថែមថា ពិព័រណ៍នេះក៏ចង់បង្ហាញដល់វិស័យឯកជន និងសិស្សនិសិត្ស ដែលកំពុងរៀននៅសកលវិទ្យាល័យឲ្យងាកមកចាប់អារម្មណ៍វិស័យទេសចរណ៍ និងជំរុញជំនាញវិជ្ជាជីវៈ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ ស្របទៅនឹងកំណើនវិស័យទេសចរណ៍ ខណៈដែលវេទិកាទេសចរណ៍អាស៊ានកំពុងរៀបចំនៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Skills Show) ផ្តោតលើជំនាញផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និងជំនាញស្រាក្រឡុក (Cocktail and Mocktail) ដែលអ្នកចូលរួមអាចសិក្សារៀនសូត្របន្ថែម ទទួលបានឱកាសហ្វឹកហាត់ជំនាញផ្ទាល់ និងចូលរួមការប្រកួតជំនាញខ្នាតតូចក្នុងកម្មវិធីនេះផងដែរ។
ពិព័រណ៍នេះ ក៏ជាផ្នែកមួយជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាពិសេសឆ្លើយតបទៅនឹងពាក្យស្លោករបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែលើកឡើងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក»៕ ដោយ៖ ទួន សុផល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ