Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអគ្គលេខាធិការអាស៊ានគាំទ្រ និងជួយដល់ការររៀបចំកិច្ចសន្ទនា អាស៊ាន-ពិភពលោក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកឡើងអំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០២២នេះ ដែលមានផែនការរៀបចំឲ្យមានកិច្ចសន្ទនា អាស៊ាន-ពិភពលោក។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរៀបចំ ឲ្យមានកិច្ចសន្ទនា អាស៊ាន-ពិភពលោក នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ ២០២២នេះ។

កាលពីឆ្នាំ ២០១២ ដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានលើកទី ២នោះ គឺបានរៀបចំកិច្ចសន្ទនា អាស៊ាន-ពិភពលោកម្ដងរួចមកហើយ។ ចំណែកឯឆ្នាំ ២០២២នេះ ដោយសារស្ថានភាពតម្រូវការ ពាក់ព័ន្ធធ្វើយ៉ាង​ណា ក្នុងការខិតខំជំរុញសេដ្ឋកិច្ចអាស៊ានស្ទុះឡើងវិញ។ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអគ្គលេខាធិការអាស៊ានគាំទ្រ និងជួយដល់ការររៀបចំកិច្ចប្រជុំនេះ ដោយសារកម្ពុជា​ មានផែន​ការអញ្ជើញតួអង្គសំខាន់ៗ របស់ស្ថាប័នអន្តរជាតិ ដូចជា៖ ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អង្គការពាណិជ្ជកម្មពិភពលោក, និងអង្គការសុខភាពិភពលោក ផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើឡើងថា សមាជិកអាស៊ាន គួរតែធ្វើយ៉ាងណា ពិនិត្យទៅលើប្រធានបទ ក្រោយពីវិបត្តិកូវីដ-១៩ ក្នុងការសា្ដរសេដ្ឋកិច្ចអាស៊ានឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន មានការងារច្រើនណាស់ ដែលត្រូវតែធ្វើ ជាពិសេសក្នុងឆ្នាំ ២០២២នេះ ហើយអាស៊ាន​ មិនអាចចំណាយពេល ឬគិតតែបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ហើយក៏មិនត្រូវអនុញ្ញាតឲ្យមីយ៉ាន់ម៉ា​ យកអាស៊ានជាចំណាប់ខ្មាំងនោះដែរ។

ក្នុងន័យនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញធ្វើយ៉ាងណា ឲ្យអាស៊ានបន្តអនុវត្តលើការ​ងារចាំបាច់មួយចំនួនផ្សេងទៀត ដែលជាការចំបងរបស់អាស៊ាន នៅក្នុងឆ្នាំ ២០២២នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា នេះជាគំនិតល្អ ហើយលោកសន្យាថា នឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗ ដែលពាក់ព័ន្ធ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម