ព័ត៌មានជាតិ
បុរសខ្មែរម្នាក់ មកដល់ស្រុកខ្មែរតាំងពីថ្ងៃ ១៨ វិច្ឆិកា តេស្តលើកទីពីរ ទើបមានកូវីដ ១៩
ករណីបុរសខ្មែរម្នាក់មកពីជប៉ុន បានតេស្តមានវិជ្ជមានវិរុសកូវីដ ១៩ នៅព្រឹកនេះមិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាមការឲ្យដឹងរបស់ក្រសួងសុខាភិបាល បុរសខ្មែរនេះមានឈ្មោះ យ៉េ វាសនា អាយុ ២៩ ឆ្នាំ មានទីលំនៅនៅឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
គាត់ជាអ្នកដំណើរមកពីជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងមកដល់ប្រទេសកម្ពុជានៅថ្ងៃ ១៨ វិច្ឆិកា ២០២០។ លទ្ធផលធ្វើតេស្តសំណាកលើកទីពីរនៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័ក មានវិរុសកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គួរបញ្ជាក់ថា ក្នុងជើងហោះហើរជាមួយបុរសខាងលើនេះ មានអ្នកដំណើរ ៥០ នាក់ផ្សេងទៀត ហើយក៏មានអ្នកដំណើរ ០២ ទៀតដែលបានតេស្តលើកទីពីរវិជ្ជមានកាលពីថ្ងៃ ០១ ធ្នូ ឆ្នាំ ២០២០។
គិតត្រឹមព្រឹកថ្ងៃ ១០ ខែធ្នូ ឆ្នាំ ២០២០ អ្នកឆ្លងកូវីដមានសរុប ៣៥៦ នាក់ និងមានអ្នកជាសះស្បើយ ៣០៧ នាក់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ