Connect with us

ព័ត៌មានជាតិ

គណបក្ស​ឯកភាព​ជាតិខ្មែរ ប្រកាស​បណ្តេញ​អនុប្រធាន​ទី​១ ដោយសារ​សាង​កំហុស​យ៉ាងធ្ងន់ធ្ងរ​

បានផុស

នៅ

​គណបក្ស​ឯកភាព​ជាតិខ្មែរ បាន​ប្រកាស​បណ្តេញ​លោក អ៊ុន ជឹម ដែលមាន​តួនាទី​ជា​អនុប្រធាន​ទី​១​ចេញពី​គណបក្ស ដោយសា​រតែ​សាង​កំហុស​យ៉ាងធ្ងន់ធ្ងរ និង​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេចក្តីថ្លៃថ្នូរ​របស់​គណ​បក្ស​ឯកភាព​ជាតិខ្មែរ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ចុះហត្ថលេខា​ដោយ​លោក នៅ សំអាត ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​។

បើតាម​លិខិត​លោក នៅ សំអាត ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ មូលហេតុ ដែល​ឈានដល់​ការបណ្តេញ​លោក អ៊ុន ជឹម ចេញពី​គណបក្ស គឺ​ដោយ​សារបាន​សាង​កំហុស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​គណបក្ស​រួមមាន ៖ ទី​១- បាន​ក្លែង​សារ​សំឡេង​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ចែកចាយ​ដល់​សមាជិក​មូលដ្ឋាន និង​នៅ​សហរដ្ឋ​អាម​រិ​ក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទី​២- ធ្វើ​បក្ស​ប្រហារ ទី​៣- កោះប្រជុំ​សមាជិក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ប្រធាន​បក្ស និង​ប្រធាន​ស្តីទី ទី​៤- បង្កើត​អប្ប​គម​ក្នុង​បក្ស ទី​៥-ញុះញង់​នាំ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​បក្ស នៅ​តាម​មូលដ្ឋាន ទី​៦- មាន​ចេតនា ដណ្តើម​តំណែង​ជា​ប្រធាន​បក្ស និង​ប្រធាន​ស្តីទី ដោយ​គ្មាន​ការឯកភាព ពី​គណៈកម្មការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​នាយ​ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឡាក់ សុភាព ក្នុងនាម​ប្រធាន​ស្តីទី​គណបក្ស​ឯកភាព​ជាតិខ្មែរ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ថា លោកស្រី​នឹង​ដាក់​ពាក្យបណ្តឹង (​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ ប្តឹង​លោក អ៊ុន ជឹម ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពី​បទ​ក្លែង​សារ​សំឡេង​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​វាយប្រហារ​មកលើ​លោកស្រី ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ស្រី និង​ថ្នាក់ដឹកនាំ​យ៉ាងធ្ងន់ធ្ងរ​។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ លោកស្រី ឡាក់ សុភាព បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក អ៊ុន ជឹម ទៅ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពី​បទ​ក្លែង​សារ​សំឡេង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ស្រី និង​ថ្នាក់ដឹកនាំ​យ៉ាងធ្ងន់ធ្ងរ ហើយ​បណ្តឹង​នេះ​ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​តាម​នីតិវិធី​។

គណបក្ស​ឯកភាព​ជាតិខ្មែរ បាន​ដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស ទៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​បង្កើត​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ និង​ត្រូវ​បាន​ក្រសួងមហាផ្ទៃ សម្រេច​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​។

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនអាច​ស្វែងរក​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ុន ជឹម បានទេ រហូតដល់​ថ្ងៃទី​១៧ ខែមករា នេះ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម