ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តព្រៃវែង បានដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច
ព្រៃវែង ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ឆ្នាំ២០២១ នៅស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច ដោយមានការចូលរួមពីលោក អន ភារៈ អភិបាលរងខេត្ត តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-17_08-44-15-1024x768.jpg)
កន្លងមកអាជ្ញាធរ បានជួយដោះស្រាយបញ្ហាប្រឈមជាច្រើន នៅក្នុងស្រុកទាំងពីរនេះ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ បញ្ហាទាំងអស់នោះមានដូចជា ទំនាស់ដីធ្លី ការជួសជុលផ្លូវថ្នល់ ការតបណ្ដាញអគ្គិសនីប្រើប្រាស់ ការចេញប្លង់កម្មសិទ្ធិដីធ្លី បញ្ហាទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង និងការដាក់លូរំដោះទឹកនៅទន្លេវៃកូ២ ជាដើម។
ថ្លែងក្នុងឱកាសនោះលោក អន ភារៈ អភិបាលរងខេត្ត បានលើកឡើងថា គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះ បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។
ជាពិសេសអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យអ្នកពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះ មកពិភាក្សាគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ។
បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឲ្យស្រុកមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យបន្ដចូលរួមខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ពង្រឹងភូមិឃុំមានសុវត្ថិភាព ពិសេសចូលរួមគោរពវិធានការ៣កុំ ៣ការពារទាំងអស់គ្នា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកដដោយសុខុមាភាព និងកាន់តែរីកចម្រើនបន្ដបន្ទាប់ទៀត៕ ដោយ៖ សៅគ្រី
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-17_11-54-11-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-17_08-44-21-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-17_08-44-24-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព