Connect with us

ព័ត៌មានជាតិ

កម្មវិធី SmartStart រដូវកាលទី ៤ ផ្តល់រង្វាន់ ១ ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជយលាភី ក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា

បានផុស

នៅ

បន្ទាប់ពី​បាន​ចំណាយពេល​ជាង ៦ ខែ ក្នុង​វគ្គ​បណ្ដុះបណ្ដាល និង​កែច្នៃ​គំនិត​អាជីវកម្ម​របស់ខ្លួន ក្រុម Adero ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី​ ក្នុង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart រដូវ​កាល​ទី​៤ ក្រោយ​បានធ្វើ​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម Adero ដែលជា​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​ដ៏​ឆ្លាត​វៃ ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី និង​បានឈ្នះ​ទឹកប្រាក់​ចំនួន​ ៦០០០ ដុល្លារ រួមទាំង​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា​ក្នុង​តំបន់​ ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាំងស្រុង​។ ក្រុម KELA ដែលជា​វេទិកា​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ស្វែងរក​កន្លែង​លេង​កីឡា​បាន​ជាប់​លេខ​រៀង​ទី ២ និង​ឈ្នះ​ទឹកប្រាក់​ចំនួន ៤ ០០០ ដុល្លារ និង​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា​ក្នុង​តំបន់​ផងដែរ​។ លេខ​រៀង​ទី ៣​ បាន​ទៅកាន់ ក្រុម FlexFloc ដែល​បានឈ្នះ​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា ​ក្នុង​តំបន់​សម្រាប់​ដំណោះស្រាយ​ច្នៃប្រឌិត​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ Internet of Things ដែល​អាច​ផ្ញើ​បច្ចុប្បន្នភាព​នៃ​ព័ត៌មាន​តាម​ទូរស័ព្ទ​ទៅកាន់​កសិករ​ចិញ្ចឹម​ត្រី​។​

​ក្រុម​ជយលាភី​ឆ្នាំនេះ​ ទទួលបាន​រង្វាន់​សាច់ប្រាក់​សរុប​ចំនួន ១​ ម៉ឺន​ដុល្លារ និង​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាំងស្រុង ដើម្បី​ទៅធ្វើ​ទស្សនកិច្ច​នៅ​ស្នាក់ការ​កណ្តាល​របស់​អា​ជីវ​កម្ម​បច្ចេកវិទ្យា​ល្បីល្បាញ​ផ្សេងៗ​ក្នុង​តំបន់​។​

​សមាជិក​ក្រុម​ជយលាភី ពេជ្រ ពង្ស​បញ្ញា​វឌ្ឍន៍ បាន​ឲ្យ​ដឹងថា “​កម្មវិធី​នេះ​ គឺ​ពោរពេញ​ទៅដោយ​ភាព​ប្រកួតប្រជែង ហើយ​ការប្រកួត​កាន់តែ​មាន​ភាព​ខ្លាំងក្លា ដែលជា​មូលហេតុ​ធ្វើឱ្យ​ការទទួលបាន​ជ័យជំនះ​ក្នុង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ឆ្នាំនេះ គឺ​កាន់តែ​ធ្វើឲ្យ​ជក់ចិត្ត​មែនទែន​”​។ លោក​បន្ថែមទៀតថា “​យើង​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិទ្យា និង​បន្ត​ធ្វើការ​លើ​គំនិត​អាជីវកម្ម​អាជីវកម្ម​របស់​យើង​។ ការគាំទ្រ​ដែល​យើង​ទទួលបាន​ពី​អ្នក​ណែនាំ និង​អ្នករៀបចំ​កម្មវិធី​រប​ស់​យើង​នឹង​ជួយ​យើង​ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ​ ដើម្បី​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​”​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ដែល​ផ្តួចផ្ដើមឡើង​ដោយ​ក្រុមហ៊ុន Smart Axiata ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ Impact Hub Phnom Penh គឺជា​កម្មវិធី​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​កំណត់​អត្តសញ្ញាណ និង​បណ្ដុះបណ្ដាល​អ្នកដឹកនាំ​ភាពជា​សហគ្រិន​ផ្នែក​ឌីជីថល​នាពេល​អនាគត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី Mila Jivkova Kusheva នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​ក្រុម​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងឆ្នាំនេះ​ បានស្នើ​ដាក់​បង្ហាញ​គំនិត​អាជីវកម្ម​អស្ចារ្យ​ជាច្រើន និង​ធ្វើ​បទ​បង្ហាញ​ល្អៗ​មែនទែន ដែល​ធ្វើឱ្យ​ការជ្រើសរើស​ជយលាភី​មានការ​ពិបាក​”​។ លោកស្រី​បាន​បន្ថែមទៀតថា “​យើង​មាន​មោទនភាព​ដែល​បានឃើញ​កម្រិត​នៃ​ការរីកចម្រើន​របស់​ក​ម្ម​វិធី SmartStart ដែល​ផ្ដើម​តាំងពី​វគ្គ​ដំបូង​មក​ម្ល៉េះ។ នេះ​ឆ្លុះបញ្ចាំង​ច្បាស់​ណាស់​ថា អ្នកចូលរួម​ទាំងអស់​នឹង​អាច​បន្ត​ចូលរួមចំណែក​យ៉ាងសំខាន់​ចំពោះ​អនាគត​ឌីជីថល និង​សេដ្ឋកិច្ច​របស់​កម្ពុជា ដូចជា​ក្រុម​ជយលាភី Adero ក្នុងឆ្នាំនេះ ដែល​បានធ្វើ​ឲ្យ​យើងទាំងអស់គ្នា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​គំនិត​ច្នៃប្រឌិត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​”​។​

​លោកស្រី​ក៏បាន​បញ្ជាក់ថា “​ក្រុមហ៊ុន Smart មាន​សេចក្ដីសោមនស្ស​រីករាយ ​ដែល​បាន​សហការ​បង្កើត​កម្ម​វិធី​នេះ​ជាមួយ Impact Hub Phnom Penh ហើយ​យើង​ទន្ទឹងរង់ចាំ​ពង្រីក​បន្ថែមទៀត ឱកាស​បែបនេះ​ដល់​យុវជន​នៅ​ទូទាំងប្រទេស​។ យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយល់ព្រម​យ៉ាង​មុតមាំ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ជួយ​គាំទ្រ នឹង​ពង្រឹង​កម្មវិធី​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​”​។​

​គំនិត​អាជីវកម្ម​ចំនួន​២​ផ្សេងទៀត​ដែល​បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ក្នុងឆ្នាំនេះ​គឺ​៖

​ទី​១, iCompost គឺជា​ម៉ាស៊ីន​កែច្នៃ​កាកសំណល់​ដ៏​ឆ្លាត​វៃ ដែល​បំ​ប្លែង​កាកសំណល់​ផ្ទះបាយ អាហារ​ប្រចាំថ្ងៃ ទៅជា​ជីកំប៉ុស​ដែល​សំបូរ​សារធាតុចិញ្ចឹម ដើម្បី​ចិញ្ចឹម​រុក្ខជាតិ​ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ​។​

​ទី​២, Your Space គឺជា​វេទិកា​មួយ​ដែល​ផ្តល់​ទីតាំង​ចត​រថយន្ត​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ទៅក្នុង​ក​ម្ម​វិធី​លើ​ទូរស័ព្ទដៃ ដែល​អ្នកប្រើប្រាស់​អាច​ចុះឈ្មោះ​កន្លែង​ទំនេរ​របស់​ពួកគេ ហើយ​ប្រែក្លាយ​កន្លែង​នោះ​ទៅជា​ចំណតរថយន្ត​ ដោយ​ជួយ​កាត់បន្ថយ​ការចត​យានយន្ត​ដោយ​មិនមាន​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​។​

​បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើន​ជុំ ដែល​រួមមាន​វគ្គ “Digithon” ដែលជា​ដំណាក់កាល​សិក្សា​ដ៏​ល្អិតល្អន់ និង​ពាក់ព័ន្ធ​ជាមួយ​ជំនាញ​ស្វែងរក​ដំណោះស្រាយ​ក្នុង​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ពិត ដែល​អាចធ្វើ​ទៅបាន​តាម​រយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា (Internet of Things) និង​ការដាក់​បង្ហាញ​នូវ​គំនិត​របស់​ពួកគេ​សម្រាប់​វគ្គ «Technopreneurship Challenge» ដែល​ក្រុម​ចុងក្រោយបង្អស់​ចំនួន ៥ ត្រូវបាន​ដាក់​ឲ្យ​ចូលរួម​ក្នុង​កម្មសិក្សា​ដែលមាន​ប្រាក់ឧបត្ថម្ភ ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​បច្ចេកវិទ្យា​ល្បីៗ​នៅក្នុង​ប្រទេស ដែល​រួមមាន Arrowdot សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា (CAFT) ក្រុមហ៊ុន Vodworks ក្រុមហ៊ុន V-Tenh ក្រុមហ៊ុន Codingate ក្រុមហ៊ុន BigEight ក្រុមហ៊ុន BookMeBus និង​ក្រុមហ៊ុន Bloo​។​

​ក្រុម​ចុងក្រោយ​ទាំង ៥ ត្រូវធ្វើ​បទ​បង្ហាញ​អំពី​គំនិត​អាជីវកម្ម​របស់​ពួកគេ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២​។​

​ក្រុម​ជយលាភី​ ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការវិនិច្ឆ័យ​ចំនួន ៥ រូប ដែល​រួមមាន លោកស្រី Mila Jivkova Kusheva នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata លោក កឹម បូ​រា វិនិយោគិន និង​សហគ្រិន Mekong Strategic Partners លោក Stephane Munster សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន SKG Energy 4.0 Technologies លោកស្រី Ratana Phurik Callebaut សហ​ស្ថាបនិក និង​ជា​អ្នកវិភាគ​ហិរញ្ញវត្ថុ (CFA Lead) និង កញ្ញា Zoe Ng នាយក​គ្រប់គ្រង​Raintree​។ ពិធី​ប្រគល់​ពានរង្វាន់​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះ​មូលនិធិ​កសាង​សមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (CBRD) ដែល​ផ្តួចផ្តើម​ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart អនុញ្ញាតឱ្យ​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ចាប់ផ្តើម​នូវ​អាជីវកម្ម​ឌីជីថល ដោយ​ផ្តល់នូវ​បទពិសោធន៍​សិក្សា​ពិសេសៗ​តាមរយៈ​ការណែនាំ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី SmartStart បាន​ពង្រីក​នូវ​វិសាលភាព ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​ភាពជា​សហគ្រិន​ដល់​យុវជន​កម្ពុជា​ឲ្យ​កាន់តែច្រើន និង​ផ្តល់​ផល​ជះ​ជា​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ប្រហែល​មួយ​ពាន់​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា

នយោបាយ៥៨ នាទីutes មុន

ទិវាសន្តិភាព ២៩ ធ្នូ៖ សម្តេចតេជោ រំលឹករំលេចឱ្យដឹងពី«យុទ្ធសាស្រ្ត»របស់សម្តេចដែលទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព២ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម