ព័ត៌មានជាតិ
អតិថិជនទៅហាង Zendo អ្នកឆ្លង កើនដល់ ០៦ នាក់
ព្រឹកនេះរកឃើញអ្នកឆ្លងថែម ០១ ទៀត ដែលជាភ្ញៀវបានចូលទៅទិញសម្លៀកបំពាក់នៅហាង Zendo សាខាបឹងកេងកង។

បុរសជនជាតិខ្មែរឈ្នោះខន ប្រសើរ អាយុ ៣៧ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក បានឆ្លងកូវីដ ១៩ ដែលបានចូលទៅហាង Zendo សាខាងបឹងកេងកង។ ហាង Zendo សាខាបឹងកេងកងដែលស្ថិតនៅលើផ្លូវត្រសក់ផ្អែម បានរកឃើញមានអ្នកឆ្លង ០៥ នាក់រួចមកហើយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
បប្ចុប្បន្នបុរសរងគ្រោះខាងលើត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គួរបញ្ជាក់ថា ហាងពីរបានក្លាយជាមុខសញ្ញានៃការចម្លងកូវីដក្នុងសហគមន៍គឺហាង Pedro នៅលើផ្លូវព្រះសីហនុនិងហាង Zando នៅផ្លូវត្រសក់ផ្អែម។ ហាង Pedro ដែលមានទីតាំងនៅផ្លូវព្រះសីហនុ ជាទីតាំងមួយដែលមានការចម្លងនិងរកឃើញមានអ្នកឆ្លងជាបន្តបន្ទាប់មានទាំងបុគ្គលិក ភ្ញៀវ និងអ្នកពាក់ព័ន្ធដទៃទៀត។
គិតត្រឹមថ្ងៃ ០៩ ធ្នូ ឆ្នាំ ២០២០ បុគ្គលិកហាង Pedro ចំនួន ០៩ នាក់ ដែលបានឆ្លងកូវីដ ១៩។
ក្រសួងសុខាភិបាលបានប្រកាសឲ្យពលរដ្ឋដែលបានទៅហាង “ZANDO និង Pedro” ចាប់ពីថ្ងៃ ២៧ វិច្ឆិកា ២០២០ ប្រញាប់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ខណៈការរកឃើញករណីឆ្លងថ្មីៗសុទ្ធតែពាក់ព័ន្ធហាងទាំងពីរនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត