Connect with us

ព័ត៌មានជាតិ

កម្ពុជាជាប់ចំណាត់ថ្នាក់​ទី​១២៨​លើ​វិស័យអភិវឌ្ឍន៍ព័ត័មានវិទ្យា

បានផុស

នៅ

ភ្នំពេញ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២៨ លើវិស័យអភិវឌ្ឍន៍ព័ត៍មានវិទ្យា អាយ ស៊ីធី ក្នុងចំណោមប្រទេសប្រមាណ ២០០ នៅលើពិភពលោក។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី១៧មករា ក្រោយចូលរួមសម្ភោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី លោក រដ្ឋមន្ត្រីបានបន្តថា ការជាប់ចំណាត់ថ្នាក់ទី១២៨នេះ ដោយសារតែកម្ពុជាមានហេដ្ឋារចនាសម្ពព័ន្ធផ្នែកបច្ចេកវិទ្យានៅមានការខ្វះខាតច្រើនដូចជាខ្សែកាបអ៊ុបទិច សេវាអ៊ិនធឺណេតនៅយឺត និងការយល់ដឹងរបស់ប្រជាពលរដ្ឋពី​ការ​ប្រើ​វិស័យ​បច្ចេកវិទ្យា​នៅមាន​កម្រិតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងការកែលម្អបញ្ហានេះក្រសួងបានរៀបចំបង្កើតក្រុមការងារសូចនាករមួយ ដើម្បីប្រមូលទិន្នន័យ​ពីការប្រើប្រាស់បច្ចេកវិទ្យានៅទូទាំងប្រទេសនិងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ុបទិច ដោយក្រសួងរៀបចំ​តបណ្តាញពីក្រោមបាតសមុទ្រក្នុងខេត្តកោះកុងភ្ជាប់ចូលមកកម្ពុជា ដើម្បីបង្កើតសមត្ថភាពធំសំដៅធ្វើយ៉ាងណាឱ្យសេវាអ៊ិនធឺណេតបានលឿន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងក៏កំពុងត្រួតពិនិត្យប្រតិបត្តករដែលកំពុងធ្វើជាអាជីវកម្មលើទូរគមនាគមន៍ ត្រូវរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ និងក្រសួងនឹងមានផែនការតបណ្តាញខ្សែកាបក្រោមដីឬលើអាកាសឱ្យបានដល់គ្រប់ភូមិប្រជាពលរដ្ឋនៅឆ្នាំ២០២៧ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋពិសេសនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលឃុំ និងតាមសាលារៀនប្រើប្រាស់អ៊ិនធឺណេតបានលឿន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម