Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ានពិភាក្សាលើយន្តការបើកទេសចរណ៍តំបន់អាស៊ានឡើងវិញ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ានបានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពិនិត្យឯកសារផ្សេងៗ មុនដាក់ស្នើសុំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ ដើម្បីពិនិត្យ និងអនុម័ត ពិសេសគឺដើម្បីគាំទ្រការបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំទាំងនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានលោក ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៥ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ សហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថ្នាក់ប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលមានសមាសភាពចូលរួមប្រមាណជាង១៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្អែកនេះ នៅខេត្តព្រះសីហនុ។

លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិមកទស្សនាកម្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចតទៅ៖

១. រៀបចំសេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានបញ្ចូលខ្លឹមសារស្តីពីការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ដោយឈរលើមូលដ្ឋានវិធានសុខាភិបាលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងតម្កល់សុខភាពប្រជាពលរដ្ឋអាស៊ាន និងទេសចរជាអាទិភាព ដោយផ្សារភ្ជាប់នឹងការរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩។

២. ការរៀបចំគោលការណ៍អាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅផ្តល់ឱកាសដល់ឲ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ានដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា ប៉ុន្តែមានបទពិសោធន៍ការងារ និងចំណេះដឹងក្នុងការងារអនុវត្តផ្ទាល់ក្នុងការទទួលបានសញ្ញាបត្របញ្ជាក់ជំនាញ។

៣. ការអនុវត្តម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ និងឡាប៊ែលអាស៊ានស្តីពីសុវត្ថិភាព និងភាពកក់ក្តៅ (ASEAN Stamp: Warm & Safe) ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ានអំឡុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។

៤. ការអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់។

៥. អនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីបរិវត្តកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) ដែលរៀបចំដោយកម្ពុជា ដើម្បីដាក់ស្នើសុំការអនុម័តនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលជាសមិទ្ធផលអាទិភាពរបស់កម្ពុជាក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា ឯកសារខាងលើនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិស សម្រាប់ការអនុវត្តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕ ក្រសួងទេសចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម