Connect with us

ព័ត៌មានជាតិ

តើកម្មវិធីអប់រំឌីជីថល SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សាលារៀនរបស់អ្នក

បានផុស

នៅ

​នៅក្នុង​ប្រទេស​កម្ពុជា ក្រសួង​អប់រំយុវជន និង​កីឡា ជា​ស្ថាប័ន​ត្រួតពិនិត្យ​លើ​ការអប់រំ​នៅ​ថ្នាក់ជាតិ និង​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​ចាត់ចែង​ការងារ​អប់រំ​នៅ​ថ្នាក់ក្រោម​ជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​អប់រំ​ទទួលបន្ទុក​អភិវឌ្ឍ​កម្មវិធី​កីឡា ការអប់រំ​បច្ចេកវិទ្យា​ព័ត៌មាន ការអភិវឌ្ឍ​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​បច្ចេកទេស ។ ហើយ​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​សាកលលោក ការអប់រំ​ត្រូវតែ​ធ្វើ​ទំនើបកម្ម​និង​ឌី​ជី​ថ​លូ​ប​នីយកម្ម ។

ក្រសួងអប់រំ បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដើម្បី​ធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ការអប់រំ​នៅ​កម្ពុជា ។

​តើ​កម្មវិធី SIS ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ ដល់​សាលារៀន ?

​ប្រព័ន្ធ SIS គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ការអប់រំ​នៅ​កម្ពុជា ។ ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និង​មាន​មុខងារ​ឌីជីថល​សម្បូរបែប ។ ប្រព័ន្ធ SIS បើកទ្វារ​នាំ​សិស្សានុសិស្ស​ឆ្ពោះទៅរក​ពិភពលោក​ឌីជីថល និង​ដើរតួនាទី​ជា​កម្មវិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​អាច​រៀនសូត្រ​ពី​ផ្ទះ​បាន ។ កម្មវិធី SIS Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​បណ្ដុះ​បទពិសោធន៍​សិក្សា​របស់​សិស្ស​ជាមួយនឹង​ថ្នាក់រៀន​អន​ឡាញ ការធ្វើ​កិច្ចការ​សាលា និង​ថ្នាក់រៀន​ងាយស្រួល​ពិនិត្យមើល​រៀន​សា​ឡើងវិញ ប្រសិនបើ​ពួកគេ​ខកខាន ឬ​រៀន​មិនទាន់​នៅក្នុង​ថ្នាក់រៀន​មុនៗ ។

​អាណាព្យាបាល​និង​នាយក​សាលា​អាច​ប្រើប្រាស់​កម្មវិធី SIS ដើម្បី​តាមដាន​វឌ្ឍនភាព​សិក្សា​របស់​សិស្ស តាមដាន​វត្តមាន​សិស្ស ការធ្វើ​កិច្ចការ​សាលា របាយការណ៍​គ្រូ និង​ពិន្ទុ​សិស្ស ជាដើម បាន​យ៉ាង​ងាយស្រួល ។ កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​នេះ មាន​សារប្រយោជន៍​ចំពោះ​ការអភិវឌ្ឍ​របស់​សិស្ស ប៉ុន្តែ គេ​ក៏​អាច​ប្រើប្រាស់​វា​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​របស់​សាលារៀន និង​រក្សាទុក​ព័ត៌មាន​ពី​ផ្នែក​រដ្ឋបាល​បាន​ផងដែរ ។

​សរុបសេចក្ដី​មក ការធ្វើ​អន្តរកាល​ឆ្ពោះទៅរក​កម្មវិធី​អន​ឡាញ ឬ​ឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើ​ឲ្យ​ការអប់រំ​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន ងាយស្រួល​ជាង​មុន និង​មិនសូវ​អស់​ការចំណាយ​ច្រើន សម្រាប់​ទាំង​សិស្ស ទាំង​អាណាព្យាបាល និង​ទាំង​សាលារៀន ផងដែរ ។

​ជាមួយនឹង​អត្ថប្រយោជន៍​ដូច​បាន​រៀបរាប់​ខាងលើ កម្មវិធី​ទូរ​សព្ទ​ដៃ SIS Cambodia ទំនង​នឹង​ក្លាយជា​អនាគត​នៃ​ការអប់រំ​បែប​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម