ព័ត៌មានជាតិ
ហេតុអ្វី ការចាក់វ៉ាក់សាំង ដូសទី ៤ មានតែនៅភ្នំពេញ មិនមានតាមបណ្ដាខេត្ត?
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មន្ត្រី និងគ្រួពេទ្យជួរមុខ ក៏ដូចជាប្រពលរដ្ឋអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ ធ្វើនៅតែក្របខណ្ឌរាជធានីភ្នំពេញសិនទេ ដោយសារវ៉ាក់សាំងប្រើប្រាស់សម្រាប់ដូសទី ៤ នេះមិនអាចបញ្ជូនទៅថ្នាក់ខេត្តក្នុងដំណើរផ្លូវឆ្ងាយបានទេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា កម្ពុជាមិនទាន់ទទួលបានទូប្រព័ន្ធត្រជាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលអាចចល័ត ឬយកទៅតាមបណ្ដាខេត្តបាន ខណៈអង្គការយូនីសេហ្វ កំពុងផ្គត់ផ្គង់ផ្ដល់ជាជំនួយដល់កម្ពុជា ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះបញ្ជាក់ថា៖ “តាមពិតទូប្រព័ន្ធត្រជាក់ចល័តសម្រាប់ដាក់វ៉ាក់សាំងនេះត្រូវមកដំណាលគ្នាជាមួយវ៉ាក់សាំង Pfizer តែដោយសារវ៉ាក់សាំងបានមកដល់មុន។ ដូច្នេះហើយ តាមការសម្រេចចិត្ត និងភាពឆ្លាតវៃរបស់សម្ដេចតេជោ លោកបានអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ តែនៅក្របខណ្ឌរាជធានភ្នំពេញសិនទេ ដើម្បីកុំឱ្យមានការខូចខាតនូវវ៉ាក់សាំង ដោយសារវ៉ាក់សាំងនេះ យើងទទួលបានជំនួយជាង ៣ លាន ២ សែន ដូសប៉ុណ្ណោះ”។

គួរបញ្ជាក់ថា កម្ពុជា បានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី ៤ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ។ គិតត្រឹមថ្ងៃទី ១៧ ខែមករា ម្សិលមិញនេះ កម្ពុជាមានអ្នកទទួលវ៉ាក់សាំងដូសទី ៤ ចំនួន ៩៥ ៧៨៣ នាក់ ក្នុងនោះ មានស្ត្រីចំនួន ៤៤ ៤៣៨ នាក់។

គួររំលឹកថា កាលចុងឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំង Pfizer ត្រូវបានដឹកទៅទុកនៅឃ្លាំងកណ្ដាលទាំងអស់ ដោយសារវ៉ាក់សាំងនេះត្រូវការស៊ីតុណ្ហភាពត្រជាក់ខ្លាំង ដក ៨០ អង្សាសេ។ កម្ពុជាមានទូរក្សាវ៉ាក់សាំង ដែលអាចរក្សាសីតុណ្ហភាពត្រជាក់រហូតដល់ ដក ៩០ អង្សាសេ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ