ព័ត៌មានជាតិ
រាជធានីភ្នំពេញ នឹងមានសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំជាលើកដំបូង
ក្នុងរយៈពេល២ឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧស្សាហកម្មម្ហូបអាហារត្រូវបានចាត់ទុកជាវិស័យដែលទទួលរងផលប៉ះពាល់តិចតួច ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បន្ន មានភាពធូរស្រាលបានល្អជាងមុន ជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគលើវិស័យនេះ។

គម្រោងសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេ ក្នុងរាជធានីភ្នំពេញ ដែលមានចម្ងាយតែ ២,៥ គីឡូម៉ែត្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជិតនឹងបើកដំណើរការ វានាំមកនូវការស្ទូចត្រី តន្ត្រី អាហារ និងទេសចរណ៍សម្រាប់ថ្ងៃឈប់សម្រាក។ ក្នុងនោះផងដែរ គម្រោងនេះបានប្រកាសទទួលចុះឈ្មោះជួលគម្រោង មានដូចជាផ្លូវ អាហារសម្រន់ បារ ផ្សារទំនើប ហាងកាហ្វេ ហាងភេសជ្ជៈជាដើម។


សួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេក្នុងរាជធានីភ្នំពេញ (ទីធ្លាលេខ៣ Courtyard No.3) គ្របដណ្តប់លើផ្ទៃដី ៤៥.០០០ ម៉ែត្រការ៉េ មានច្រកទ្វារបួនផ្លូវធំទូលាយ គុណសម្បត្តិភូមិសាស្ត្ររបស់គម្រោងរួមមានៈ ចម្ងាយត្រឹមតែ ២,៥ គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ការដឹកជញ្ជូនងាយស្រួល ទីតាំងល្អ ចរាចរណ៍ធំទូលាយ ចំណតរថយន្តងាយស្រួល និងជាកន្លែងប្រមូលផ្តុំលំហូរអ្នកដំណើរគ្រប់ទិសទី។ អត្ថប្រយោជន៍ទីពីរ គឺគម្រោងមានផ្ទៃដីទំហំធំ និងមានបរិយាកាសល្អ វាមានកន្លែងធំទូលាយទំហំ រហូតដល់ ៤៥.០០០ ម៉ែត្រការ៉េ និងមានហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងពេញលេញ។


អត្ថប្រយោជន៍ផ្សេងទៀតរួមមាន ការធ្វើពិពិធកម្មទម្រង់អាជីវកម្ម ផ្តល់ឱ្យសហគ្រិន និងអតិថិជននូវជម្រើសផ្សេងៗគ្នា ហើយគ្រួសារទាំងក្មេងទាំងចាស់អាចទទួលបានសេចក្តីរីករាយពីអាហារឆ្ងាញ់ៗ។ មានភោជនីយដ្ឋានចំនួន ៦២ នៅលើបឹង Diaoyutai ដែលមានទេសភាពរីករាយ និងឯកជនភាពល្អ សមរម្យសម្រាប់ការជួបជុំគ្រប់ប្រភេទ។ ផ្លាហ្សាតន្ត្រី និងអាហារដ៏ធំ គីជាកន្លែងបរិភោគអាហារសាធារណៈ និងមានឆាកតន្ត្រី ភ្លើង សំឡេង និងអេក្រង់អេឡិចត្រូនិក ដែលអាចអតិថិជន រីករាយជាមួយតន្ត្រី និងអាហារដ៏មានឱជារស៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?