ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាផ្នែកសំខាន់ក្នុងការនាំសារបញ្ជ្រាបចំណេះដឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់ពលរដ្ឋ
បច្ចុប្បន្នប្រជាពលរដ្ឋ នៅខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការបញ្ជ្រាបបន្ថែមតាមរយៈការអប់រំ បណ្តុះបណ្តាលពីអ្នកជំនាញ ដើម្បីជៀសផុតពីហានិភ័យក្នុងការជំពាក់ធនាគារវន្តក។ ក្នុងនោះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការនាំសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ពួកគេ។ ប៉ុន្តែអ្នកជំនាញមើលឃើញថា អ្នកសារព័ត៌មាន នៅមានចំណុចខ្វះខាតក្នុងការនាំសារជុំវិញចំណេះដឹងនេះ។

ដូច្នេះហើយទើប នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលអ្នកសាពត៌មានលើមូលដ្ឋានគ្រឹះនៃវិសយ័ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹងជាមូលដ្ឋាននៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការបង្កើនទំនាក់ទំនងរវាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ជាមួយសមាគមអ្នកសារពត៌មាន។ លើសពីនេះទៀត អ្នកសារពត៌មាននឹងទទួលបានការយល់ដឹងបន្ថែមទៀត ពីវាក្យស័ព្ទក្នុងវិស័យធនាគារ រួមទាំងតួនាទីនៃធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ និងព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់អ្នកព័ត៌មានផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណេះដឹងបន្ថែម ជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោក បូណា ថ្លែងបន្តថា សេដ្ឋកិច្ចគឺជាប្រធានបទដែលនាំមុខនៅក្នុងពិភពលោក ហើយប្រទេសកម្ពុជា ក៏ស្ថិតក្នុងបរិបទនេះដែរ ពិសេសនៅក្នុងសតវត្សទី២១នេះ។ លោកថា« វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសារសំខាន់ ហើយឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង…យើងដឹងហើយថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គម! ផ្នែកធនាគារ និងហិរញ្ញវត្ថុនេះ កំពុងរីកលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយបានកែប្រែជីវភាពពលរដ្ឋ»។

លោក ប៉ែន បូណា បានជំរុញឱ្យអ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាល យកចិត្តទុកដាក់ លើបទបង្ហាញរបស់បណ្តាវាគ្មិនជំនាញ ដែលចែករំលែកចំណេះដឹងផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកនេះ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មាននឹងទទួលបានចំណេះដឹងបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈវគ្គបណ្តុះបណ្តាលនេះ។ លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកនាំផ្លូវអ្នកសារព័ត៌មានក្នុងការបង្កើតបានមាតិកាល្អ តាមរយៈអត្ថបទ សំឡេង និងវីដេអូ ជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលនេះ នឹងផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាគុណប្រយោជន៍ក្នុងការផលិតព័ត៌មាន ដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើដល់សាធារណជន។

អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យីន បានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលសមាគមធនាគារ និងហិរញ្ញវត្ថុកម្ពុជា បើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ។ ក្រោយបញ្ចប់វគ្គនេះ លោក ប៊ុន យីន គូសបញ្ជាក់ថា អ្នកសារព័ត៌មាននឹងទទួលបានចំណេះមូលដ្ឋានគ្រឹះមួយកម្រិតបន្ថែមទៀត ទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះ វាក៏ជាដើមទុនបន្ថែមដើម្បីពង្រឹងសមត្ថភាព និងគុណភាព នៃការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់អ្នកសារព័ត៌មាននាពេលអនាគត។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានសម្តែងការកោតសរសើរចំពោះសមាគមធនាគារ និងហិរញ្ញវត្ថុ និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន នឹងរួមចំណែកជួយបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។

សូមបញ្ជាប់ថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២១ ខែមករា ឆ្នាំ ២០២២។ នៅចុងក្រោយនៃកម្មវិធី គឺនៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២២ នឹងមានរៀបចំដំណើរទស្សនកិច្ចរបស់សិក្ខាកាមទៅកាន់ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីស្ថានភាព ជីវភាព និងអ្វីដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់សេវា និងជួយឲ្យសហគមន៍មានភាពល្អប្រសើរ៕ ដោយ៖ ទួន សុផល








-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?