Connect with us

ព័ត៌មានជាតិ

វីតាល់ និងមីជាតិ បន្តផ្តល់អំណោយភាពកក់ក្តៅ ជូនប្រជាជនក្រីក្រ និងចាស់ជរា និងលោកតាស៊ីក្លូក្នុងឆ្នាំទី ៦

បានផុស

នៅ

​ក្នុង​ចេតនា​ចូលរួម​សម្រួល​ទៅដល់​ស្ថានភាព​លំបាក​រយៈពេល​ខ្លី របស់​លោកតា​ស៊ីក្លូ ជន​ចាស់ជរា​ដែលមាន​ជីវភាព ខ្សត់ខ្សោយ​ក្នុង​រាជធានី​ភ្នំពេញ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធី “ចែករំលែកភាពកក់ក្តៅលើកទី ៦” នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅ​បរិវេណ​សួនច្បារ​វត្ត​បទុម​វ​ត្តី ក្នុង​ខណ្ឌដូនពេញ ដើម្បី​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន ជូន​លោកតា​លោកយាយ ចាស់ជរា និង​ប្រជាជនមាន​ជីវភាព​ខ្សត់ខ្សោយ​ប្រមាណ​ជិត ៣០០​ នាក់ ក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​សប្បុរសធម៌​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ផលិតផល​មី​ជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ យុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ជាច្រើន​នាក់​។

លោកជំទាវ អគ្គនាយិកា​នៃ​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា “​ព្រឹត្តិការណ៍​សប្បុរស​ធម៌ ប្រចាំ​ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​គោលបំណង និង​គុណ​តម្លៃ​យ៉ាងច្បាស់​លាស់ ក្នុង​ការផ្សាយ​មេត្តាចិត្ត ជាមួយ​គោលការណ៍​ស្រលាញ់​រាប់អាន ផ្តល់​អធ្យាស្រ័យ និង​គោរព​គ្នា​ដោយស្មោះ​ស្ម័គ្រ ក្នុងនាម​ជា​មនុស្សជាតិ​តែមួយ តាមរយៈ​ការចែករំលែក​នូវ​ស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូន​ដល់​លោកតា លោកយាយ លោកពូ អ្នក​មីង បងៗ អ្នក​ខ្សត់ខ្សោយ ខ្វះខាត ដែល​ជួបប្រទះ​ការលំបាក ។

​បន្ថែម​ពីនេះ លោកជំទាវ អគ្គនាយិកា បាន​បន្តថា “​ស្ថានភាព​កូ​វីដ​១៩ មាន​សភាព​ល្អប្រសើរ ប៉ុន្តែ​វា​នៅ​ជាការ​លំបាក​សម្រាប់​ជន​ចាស់ជរា និង​ប្រជាជន​មួយចំនួន​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​។ អាស្រ័យ​ហេតុដូចនេះ វី​តា​ល់ និង​មី​ជាតិ នៅតែ​បន្ត​រៀបចំ​កម្មវិធី​នេះ​ឡើង​ដោយ​សង្ឃឹមថា នឹង​អាច​ចូលរួមចំណែក សម្រួល​នូវ​ការលំបាក​មួយចំនួន និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ដល់​លោកតា លោកយាយ និង​ប្រជាជន​ដែល​ជួប​ការលំបាក បាន​មួយរយៈ​ខ្លី​ផងដែរ​។​”

ចំពោះ​អំណោយ ដែល​ក្រុមហ៊ុន​បាន​ចែកជូន​នា​ថ្ងៃនេះ​រួមមាន អង្ករ ទឹក​ពិសា​វី​តា​ល់ មី​ជាតិ ត្រីខ អាវ ក្រមា ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន​ផងដែរ​។ ចាស់ជរា និង​ប្រជាជន ដែល​ចូលរួម​ឱកាស​នោះ ភាគច្រើន​ប្រកប​របរ​តិចតួច ដើម្បី​ជីវភាព​ប្រចាំថ្ងៃ តួយ៉ាង​ធាក់​ស៊ីក្លូ លក់​អំបោស សំលៀងកាំបិត ឬ​កាន់​ជញ្ជីង​ថ្លឹង​គីឡូ​ជាដើម​។

​គួរបញ្ជាក់​ផងដែរ កម្មវិធី​សប្បុរសធម៌ “​ចែករំលែក​ផ្តល់​ភាពកក់ក្តៅ​” ត្រូវបាន​ផ្តួចផ្តើម និង​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​តាំងពី​ឆ្នាំ​ ២០១៦ មកម្ល៉េះ ហើយ​មកដល់​សព្វថ្ងៃនេះ គឺមាន​រយៈពេល ​៦ ​ឆ្នាំ​។ ចំពោះ​ក្រុមហ៊ុន​មី​ជាតិ នេះ​ក៏​ជា​ឆ្នាំ​ទី​ ៣ ដែល​ក្រុមហ៊ុន​មី​ជាតិ បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​វី​តា​ល់ ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​។ ក្រុមហ៊ុន​ទាំងពីរ ប្តេជ្ញា​បន្តសកម្មភាព​របស់ខ្លួន​នៅក្នុង​ការងារ​សប្បុរស​ធម៌ ក្នុង​បុព្វហេតុ​ជួយ​ដល់​សង្គម​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្តទៅទៀត ដើម្បី​សង្គមជាតិ​យើងទាំងអស់គ្នា ក្នុង​ស្មារតី ខ្មែរ​តែមួយ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម