ព័ត៌មានជាតិ
៣ ចំណុច បើពលរដ្ឋខ្មែរធ្វើបានទាំងអស់គ្នា អាចកាត់ផ្តាច់ការចម្លងកូវីដ ១៩
ស្ថានភាពវិរុសកូវីដនៅបន្តរាតត្បាតជារៀងរាល់ថ្ងៃ ទោះបីពិភពលោកបានប្រកាសរកឃើញវ៉ាក់សាំងបានមួយចំនួនក៏ដោយ។ អង្គការសុខភាពពិភពលោក ក៏ដូចជាក្រសួងសុខាភិបាលបានចេញវិធានការឲ្យពលរដ្ឋទាំងអស់គ្នាចូលរួមអនុវត្ត ដើម្បីកាត់ផ្តាច់ការចម្លងមេរោគនេះ។

លោកស្រីឱ វណ្ណឌីន អ្នកនំាពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រជាជនអាចភ័យខ្លាច តែកុំភ្លេចការពារខ្លួន។ អ្វីដែលជាសាររួមគ្នា ហើយក៏ជាណែនាំរបស់អង្គការសុខភាពពិភពលោកគឺពាក់ម៉ាស, ការលាងដៃ និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងនេះថា “ទោះបីពិភពលោកមានវ៉ាក់សាំង តែវ៉ាក់សាំងមិនមែនជាចំលើយតែមួយគត់សម្រាប់ការការពារ មិនឲ្យចម្លងកូវី១៩ នោះទេ។ កាលៈទេសៈពេលនេះគឺគ្រប់គ្នាត្រូវចូលរួមបង្ការទប់ស្កាត់ដោយត្រូវពាក់ម៉ាស, លាងដៃដោយទឹកអាកុល ឬជែល និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគនេះ”។
គិតត្រឹមព្រឹកថ្ងៃទី ១០ ខែធ្នូ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៩ នាក់៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង