Connect with us

ព័ត៌មានជាតិ

៣ ចំណុច បើពលរដ្ឋ​​ខ្មែរ​ធ្វើ​បាន​ទាំងអស់គ្នា អាច​កាត់​ផ្តាច់​ការ​ចម្លងកូវីដ ១៩

បានផុស

នៅ

ស្ថានភាព​វិរុស​កូវីដ​នៅ​បន្ត​រាតត្បាត​ជា​រៀង​រាល់ថ្ងៃ ទោះ​បី​ពិភពលោកបាន​​ប្រកាស​រក​ឃើញ​វ៉ាក់សាំងបានមួយ​ចំនួន​ក៏ដោយ​។ អង្គការ​សុខភាព​ពិភពលោក ក៏​ដូចជា​ក្រសួង​សុខាភិបាល​បាន​ចេញ​វិធាន​ការឲ្យ​ពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​អនុវត្ត ដើម្បី​កាត់ផ្តាច់​ការ​ចម្លង​មេរោគនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ឱ វណ្ណឌីន អ្នក​នំាពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​អាច​ភ័យ​ខ្លាច​ តែ​កុំ​ភ្លេច​ការពារ​ខ្លួន។ អ្វីដែលជាសាររួមគ្នា ហើយ​ក៏​ជា​ណែនាំ​របស់​អង្គការសុខភាពពិភពលោក​គឺ​ពាក់ម៉ាស, ការលាងដៃ និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រ​កន្លះ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងនេះថា “ទោះ​បី​ពិភពលោក​មានវ៉ាក់សាំង តែ​វ៉ាក់សាំង​មិនមែនជា​ចំលើយតែមួយគត់សម្រាប់ការការពារ មិនឲ្យចម្លងកូវី១៩ នោះទេ។ កាលៈទេសៈពេលនេះ​គឺ​គ្រប់គ្នា​ត្រូវ​ចូល​រួម​បង្ការ​ទប់ស្កាត់​​ដោយ​ត្រូវ​ពាក់ម៉ាស, លាងដៃដោយ​ទឹក​អាកុល ឬជែល និងការរក្សាគម្លាតបុគ្គលឲ្យលើសពី១ម៉ែត្រ​កន្លះ ដើម្បី​​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​នេះ​”។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១០ ខែធ្នូ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៩ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម