ព័ត៌មានជាតិ
អ្នកចង់រៀនជំនាញវិស្វករត្រូវមានមូលដ្ឋានអ្វីខ្លះ?
លោក ទុន សុភី អតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈផ្នែកសំណង់ស៊ីវិលបានចែករំលែកនូវបទពិសោធន៍ថា យុវជនដែលមានបំណងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវមានមូលដ្ឋានវិទ្យាសាស្ត្រដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ដើម្បីជាមូលដ្ឋានក្នុងការគណនាច្រើនដំណាក់កាលនៅថ្នាក់ឧត្តមសិក្សា។

លោកបានបន្ថែមថា សម្រាប់រូបលោក ជំនាញវិស្វកម្មសំណង់ស៊ីវិល មិនពិបាកនោះទេ ដោយសារតែលោក មានមូលដ្ឋានគ្រឹះតាំងពីថ្នាក់វិទ្យាល័យ។ លោកថា សម្រាប់អ្នកដែលពិបាក ដោយសារតែពួកគាត់មិនបានត្រៀមខ្លួនតាំងពីក្រោម។ លោក សុភី ប្រាប់ថា ការងារក្នុងវិស័យសំណង់មានច្រើន ដូចជា ការងារការដា្ឋន និងអូហ្វីស ការងារវាស់វែងដី ដែកបេតុងជាដើម។

លោក ជិននី លីហ៊ាង អតីតនិស្សិតវិស្វកម្មសំណង់ស៊ីវិល នៅសាលាតិចណូ ក៏បានឱ្យដឹងដែរថា មូលដ្ឋានសំខាន់ នៃមុខជំនាញវិស្វករ គឺគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសារអង់គ្លេស ដោយសារតែឯកសារភាគច្រើនជាភាសារបរទេស។ បុគ្គលិកផ្នែកគ្រប់គ្រងការដ្ឋានរូបនេះ បញ្ជាក់ថា មុខវិជ្ជានេះមានការលំបាក ហើយប្រសិនបើអ្នកគ្មានមូលដ្ឋានគ្រឹះ គណិតវិទ្យា រូបវិទ្យានោះទេ កាន់តែពិបាក។
ទោះជាយ៉ាងណា លោក ទុន សុភី និងលោក ជិននី លីហ៊ាង អះអាងប្រាប់កម្ពុជាថ្មីថា ជំនាញវិស្វករ មានតម្រូវការទីផ្សារការងារច្រើន ដោយសារតែប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍ ដែលមានតម្រូវការសំណង់ច្រើន ដូចជាស្ពាន បុរី ផ្ទះល្វែង សំណង់ធំៗ ខុនដូជាដើម៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង