ព័ត៌មានជាតិ
អគ្គនាយក ក.ប.ប. ដាក់បទបញ្ជាឲ្យមន្ត្រី ចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារ មុនពេលបុណ្យចូលឆ្នាំចិន
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអះអាងថា ដើម្បីការពារសុខុមាលភាព និងការពារផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខនេះ អគ្គនាយកដ្ឋានក.ប.ប. បានដាក់ចេញនូវបទបញ្ជា ឲ្យបណ្តាសាខាក.ប.ប.ទូទាំងរាជធានី-ខេត្ត ចេញប្រតិបត្តិការ ត្រួតពិនិត្យតាមបណ្តាផ្សារ ទីតាំងលក់ដុំ និងឃ្លាំងស្តុកស្តុកនានា។
ការចុះត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់ពីការប្រើប្រាស់ ផលិតផលគ្មានគុណភាព ហួសសុពលភាពប្រើប្រាស់ មានសារធាតុគីមី ឬសំណល់ថ្នាំកសិកម្ម ការលក់ដំឡើងថ្លៃ កឹបកេងយកផលចំណេញហួសហេតុពីប្រជាពលរដ្ឋ។
លោក ផាន អូន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែមករានេះថា ការត្រួតពិនិត្យនេះ ត្រូវបានគាំទ្រ ដោយរថយន្តពីសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន ៥គ្រឿង ដែលត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ប្រគល់ឲ្យបណ្តាសាខាគ្រប់គ្រង និងប្រើប្រាស់ នៅតាមបណ្តាចង្កោមខេត្ត របស់ខ្លួន។ ក្រៅពីនេះ មន្រ្តីជំនាញបានដកយកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ខា្នតតូច ដែលមាននៅតាមបណ្តាសាខា និងមន្ទីពិសោធន៍ធំ របស់អគ្គនាយកដ្ឋានក.ប.ប.ផងដែរ។ ម្ហូបអាហារដែលជាគោលដៅ នៃការត្រួតពិនិត្យរួមមាន៖ បន្លែ ផ្លែឈើ ត្រី សាច់ ផលិតផលសមុទ្រ និងគ្រឿងឧបភោគ បរិភោគផ្សេងទៀត។

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងដែរថា ក្នុងឆ្នាំ ២០២១កន្លងទៅ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានក.ប.ប. បានរកឃើញទំនិញដែល មិនអនុលោមនឹងបទប្បញ្ញត្តិចំនួន ៤៨ តោន ៦០០គីឡូក្រាម និងមេតាណុលប្រមាណ ២០០តោន។ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីផ្សារបានចំនួន ៣៧លើក ដោយរឹបអូសផលិតផលមានភាពមិនអនុលោមនឹងបញ្ញត្តិប្រមាណ ១.៧០តោនមកកំទេចចោល។ ទំនិញទាំងនោះ ភាគច្រើនជាផលិតផលម្ហូបអាហារ ភេសជ្ជៈ និងផលិតផលប្រើប្រាស់ មួយចំនួន។
លោក ផាន អូន បានបញ្ជាក់ទៀតថា ក្រៅពីរឹបអូលផលិតផល ដែលមិនអនុលោមនឹងបទបញ្ញត្តិ មកកំទេចចោល មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានក.ប.ប. ដែលទទួលបាននីតិសម្បទារ ជានគរបាលយុត្តិធម៌ បានធ្វើការពិន័យអន្តការណ៍ ទៅតាមនីតិវិធី និងបានណែនាំដល់ម្ចាស់ទំនិញទាំងនោះ ឲ្យមានការប្រុងប្រយ័ត្ន ពិនិត្យទំនិញរបស់ខ្លួនឲ្យបានត្រឹមត្រូវ មុនដាក់លក់ជូនអ្នកប្រើប្រាស់៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ