Connect with us

ព័ត៌មានជាតិ

ប៉ូលិស​ស័ក្ដិ​៤​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ ផ្ទុះអាវុធ២​គ្រាប់​លើ​គូទំនាស់ បណ្ដាល​ឲ្យ​របួស​ជើង ហើយ​បើក​រថយន្ត​គេច​ខ្លួន​បាត់​

បានផុស

នៅ

មន្ត្រីនគរបាលម្នាក់ ដែលគេស្គាល់ថា​ ជាប៉ូលិសស័ក្ដិ៤នៅក្រសួងមហាផ្ទៃ បានផ្ទុះអាវុធចំនួនពីរ​គ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសជើង ហើយក្រោយពី​បង្ក​ហេតុជន​បង្កបើក​រថយន្ដ​​គេច​ខ្លួន​បាត់​​ បន្ទាប់ពី​មានទំនាស់​ពាក្យសម្ដី​គ្នា​បន្តិច​ប​ន្ទួ​ច​អស់​រយះ​ពេល​ជាង​២​ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ផ្ទុះ​អាវុធ​ដែល​បណ្ដាលឲ្យមានអ្នករងរបួសនេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ ជាប់​ព្រំ​ប្រ​ទល់​និង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​​ឈ្មោះ ប៊ុន ស៊ិម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របប​នៅផ្ទះ ស្នាក់ នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន បាន​ឲ្យដឹង​ថា ជន​ដៃ​ដល់​មានឈ្មោះ កេ​ត ផា​រ៉េ​ន ភេទ​ប្រុស អាយុ ​៣៩​ឆ្នាំ មុន​របប​ជាម​​មន្ត្រី​​ប៉ូ​លី​ស​​ស័​ក្តិ​៤​នៅ​ក្រសួងមហាផ្ទៃ។ ។

ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា មុន​ពេល​កើ​ត​ហេតុរូប​គាត់​និងមិត្តភ័ក្ដ៣​នាក់​ទៀត​ ជិះ​ម៉ូតូ​ចេញពី​ហូបចុក​​តិចតួច​នៅ​ម្ដុំ​បឹងត្របែក។ ហើយ​ក៏ជូន​មិត្ត​​ភ័​ក្ដ​​មក​ផ្ទះ​នៅ​កន្លែង​កើត​ហេតុ ខណៈ​​មកដល់​មុខ​ផ្ទះ​បាន​មួយ​សន្ទុះ ស្រាប់តែ​លេច​មុខ​ជន​ដៃដល់​ដែល​ធ្លាប់​ស្គាល់​គ្នា​តែ​មិន​ជិត​ស្និត បាន​ចុះ​ពី​លើ​រថយន្ត របស់​ខ្លួន​មិន​ចាំ​ម៉ាក ហើ​យ​ដើ​រ​ឆ្លង​ផ្លូវ​មក​សួរនាំ​មិត្ត​ភ័​ក្ត​គាត់ម្នាក់ទៀត​មួយ​មាត់​ពីរ រួច​ដើ​រ​ទៅ​ជិះ​រថយន្ត​របស់​ខ្លួន​វិញ។ ពេលឡើងជិះរថយន្ដជនដៃដល់បាន​បើក​កញ្ចក់​រថយន្ត​ដក​កាំ​ភ្លើង​ខ្លី​បាញ់​ស​ម្ដៅ​មក​ជនរងគ្រោះ​​ ដែល​នៅ​ចំណែកផ្លូវ​ម្ខាង​ទៀត ចំនួន​២​គ្រាប់ ចំ​ជើ​ង​ខាងស្ដាំ​មួយគ្រាប់ និង​មួយ​គ្រាប់​ទៀត​ចំ​ទ្វា​កញ្ចក់​មួយ​ផ្ទាំង​បែក​ខ្ទេច។

ជនរងគ្រោះបានបន្តថា ក្រោយ​ពី​ផ្ទុះ​អាវុធ​ពីរគ្រាប់រួច​ ជន​ដៃដល់ ក៏​បើក​រថយន្ត​គេច​ខ្លួន​បាត់។ ចំ​ណែក​ជនរងគ្រោះ​​ ត្រូវបានមិត្តភ័ក្ដដឹក​ទៅ​ម​ន្ទី​រ​ពេទ្យ​ដើម្បី​ពិនិត្យ​និង​លាង​របួស។

​ក្រោយពីលាងរបួសហើយ ជនរងគ្រោះ​បាន​មក​កន្លែង​កើត​ហេតុ​វិញ ទើប​បង្កមាន​ការ​ភ្ញាក់​ផ្អើល​ដល់​ សមត្ថកិច្ច​ប៉ុ​ស្ដិ៍​នគរបាល​បឹងទំពុន​២ និង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល ដង្កោ ចុះ​មក​ដល់កន្លែងកើតហេតុ​ហើ​យ​រុញ​ដាក់គ្នាទៅវិញទៅមក ដោយប្រកែកថា​មិនមែនជាទឹកដីរបស់ខ្លួនទេ។

ដោយ​ឃើញ​សមត្ថ​កិច្ច​រុញ​ដាក់គ្នា​បែបនេះ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​យក​សម្បកគ្រាប់ដែល​នៅសល់​មួយ​គ្រាប់​ទុក រង់ចាំ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

អត្ថបទដោយ ៖​​សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម