Connect with us

ព័ត៌មានជាតិ

មានចំណេះដឹង​យ៉ាងណាក៏ដោយ នៅពេល​ចុះ​បំពេញការងារ មិនបាន​យកចិត្តទុកដាក់ លទ្ធផល​ការងារ​គឺ​ស្មើនឹង​សូន្យ

បានផុស

នៅ

ភ្នំពេញ ៖ បើទោះបីជា​យើង​មានចំណេះដឹង​យ៉ាងណាក៏ដោយ នៅពេលដែល ចុះ​បំពេញការងារ​យើង​មិនបាន​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដែល​បាន​នឹង​កំពុង​អនុវត្ត​នោះទេ លទ្ធផល​ការងារ​របស់​យើង​គឺ​ស្មើនឹង​សូន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មសិក្សាការី​នៃ​សាល​ភូមិន្ទរដ្ឋបាល​ឆ្នាំ​២០២១​ចំនួន​១០​នាក់ សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ទី​១៩​មករា​ឆ្នាំ​២០២១​នេះ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ លើ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយ​សម្តេច​យល់ថា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នឹង​អាច​កសាង​ប្រទេសជាតិ​មួយ រឹងមាំ​និង​រីកចម្រើន​ជឿនលឿន។ ជាក់ស្ដែង​ក្រោយ​ឆ្នាំ​១៩៧៩ ពោល​គឺ​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ ១៩៧៩ កម្ពុជា​បាន​បើក​បវេសនកាល ដើម្បី​ឲ្យ​មានការ​សិក្សា​ឡើងវិញ ក្នុងការ បណ្ដុះបណ្ដាល​ធនធានមនុស្ស​។

លោក​បន្តថា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ទោះបី អ្នកនោះ ចេះដឹង​ក្នុង​កម្រិត​ណាក៏ដោយ បើ​ពេល​ចុះ​បំពេញការងារ​យើង​មិនបាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​នោះទេ នោះ​ការងារ​របស់​យើង ស្មើនឹង​ចំណុចសូន្យ ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​អោយ​ល្អ​ប្រសើរ នោះ​សង្គមជាតិ​យើង​ក៏​រីកចម្រើន​ទៅតាម​នោះដែរ។

លោក​បញ្ជាក់​ផងដែរ​ថា ការខិតខំ​បំពេញការងារ​ដោយ​ប្រើ​ចំណេះដឹង​របស់​យើង​ប្រៀបបាន​នឹង​ការ​សំលៀងកាំបិត​អញ្ចឹង​ដែរ មានន័យថា បើ​យើង​មិន​យក​ចំណេះដឹង មកប្រើប្រាស់​ទេ ចំណេះដឹង​នោះ​នឹង​ទទួលរង​នូវ​ការ​រិច​រិល​។​លោក​សុំ​ឲ្យ​ប្អូនៗ ជា​កម្មសិក្សាការី​នៃ​សាល​ភូមិន្ទ​រដ្ឋបាល​ទាំងអស់ ត្រូវយក​ចំណេះដឹង​ដែល​បាន​សិក្សា​ទាំងនេះ ទៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​សមស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សូមឱ្យ​បងប្អូន ទាំងអស់​មាន​មហិច្ឆតា​ខ្ពស់​ធ្វើយ៉ាងណា​ខិតខំ​រៀនសូត្រ​ថែមទៀត​ស្រប​ទៅ មហិច្ឆតា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុជាមាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ដែល​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​ដោយ​ភាពសុខសាន្ត​។

លោក​ក៏បាន​ស្នើឱ្យ​បងប្អូន មានការ​ចែករំលែក​ចំណេះដឹង​ជូនទៅ​អ្នក​រួម​ការងារ ជាមួយគ្នា សាមគ្គីភាព​គ្នា ឲ្យ​បាន​ល្អប្រសើរ សំដៅ​ធ្វើយ៉ាងណា​រួមគ្នា កសាង​ប្រទេស​យើង​ឲ្យ​បាន​រីកចម្រើន​និង​រឹងមាំ​។​យើង​ត្រូវ​ចងចាំ​ថា មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​មិនមែន​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ដូច្នេះ​គ្រប់​កិច្ចការងារ​ក្នុងនាម​ជា​មន្ត្រីរាជការ​ត្រូវតែ នៅ​កៀក​ជិត ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ ពោលគឺ ពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវការ​គឺ​យើង​អាចជួយ​ពួកគាត់​បាន​ទាន់ពេលវេលា​។

គួរ​បញ្ជាក់​ផងដែរ​ថា កម្មសិក្សាការី​ទាំង​១០​នាក់​នេះ​បានបញ្ចប់​ការសិក្សា​ឆ្នាំ​សិក្សា​២០២១ ក្រោយពី បាន​សិក្សា​រៀនសូត្រ​អស់​រយៈពេល​៩​ខែ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយបាន​សិក្សា​កាលពី​ខែកុម្ភៈ រហូតដល់​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​ខែធ្នូ​ឆ្នាំ ២០២១ បើទោះបីជា​ការសិក្សា​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រឹកមិញនេះ អាកាសធាតុនៅខេត្តមណ្ឌលគិរី ចុះអ័ព្ទខ្លាំង ពិបាកក្នុងការធ្វើដំណើរ

ព័ត៌មានជាតិ៥ នាទីutes មុន

និស្សិតកម្ពុជា៣៤រូប ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ១៤ នាទីutes មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៨ នាទីutes មុន

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ

Sokha Hotels

ព័ត៌មានពេញនិយម