ព័ត៌មានជាតិ
បង់ក្លាដែស ស្នើឲ្យកម្ពុជាគាំទ្រសំណើសុំធ្វើជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន
«បង់ក្លាដែស ស្នើឲ្យកម្ពុជាគាំទ្រសំណើសុំធ្វើជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន» សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (Dr. A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
នៅក្នុងជំនួបសន្ទនានោះ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានសំណូមពរកម្ពុជាបន្តគាំទ្រសំណើរបស់បង់ក្លាដែសសុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះបំណងរបស់បង់ក្លាដែស ចង់ក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន និងស្នើឱ្យបង់ក្លាដែសពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហប្រ តិបត្តិការជាក់ស្តែងនៅក្នុងតំបន់។
លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជាចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ដែលត្រូវបានបង្កើតឡើងដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួរ៉ាម៉ាន់។
នៅក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា។ ជាមួយគ្នានេះ ប្រមុខការទូតទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាពង្រឹងការគាំទ្រទៅវិញទៅមក ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព ភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ