Connect with us

ព័ត៌មានជាតិ

ទឹកទន្លេ​ឃុំ​ឆ្នុក​ទ្រូ ​ដែលធ្លាប់មានផ្ទះ​បណ្ដែត​ទឹក​​មិន​រៀបរយ បាន​ប្រែក្លាយ​សោភណភាព

បានផុស

នៅ

ក្រោយ​ទទួល​បាន​ដីសម្បទាន​ពី​រាជរដ្ឋាភិបាល សាងសង់​លំនៅឋាន​រស់នៅ​ដ៏​សមរម្យ​រួចមក ប្រជា​ពលរដ្ឋ​រស់នៅលើផ្ទះ​បណ្ដែត​ទឹក ស្ថិតក្នុងឃុំឆ្នុកទ្រូ នា​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង បាន​បម្លាស់ទី​ឡើង​រស់​នៅ​លើក​គោក​អស់ហើយ ​ដោយនៅ​សេសសល់​បែរ​ត្រី​មួយចំនួន និងផ្ទះនៅតាមប្រឡាយទឹកខ្លះប៉ុណ្ណោះ។
 
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ​បានឲ្យ​​ដឹងថា ឃុំឆ្នុកទ្រូ មានភូមិចំនួន ៣ ដែលមានប្រជាពលរដ្ឋ​សរុប​ជាង​១ពាន់គ្រួសារ រស់នៅលើផ្ទះ​បណ្ដែត​ទឹក ក្នុង​ទន្លេ​។លោកថា ​ពួកគាត់​បាន​បម្លាស់ទី​ផ្ទះ​ទឹក ឡើង​មក​រស់នៅ​លើគោក តាមផែនការអស់ហើយ នៅសល់តែបែរចិញ្ចឹមត្រី​ចំនួន ៣០ បែរតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោកឲ្យដឹងថា មានផ្ទះបណ្តែតទឹកចំនួន៧ ខ្នងផ្ទះទៀតដែលមិនទាន់បម្លាស់ទី​ទៅដល់​គោលដៅនៅឡើយទេ តែអាជ្ញាធរ​សម្រេច​ឲ្យពួកគាត់​ស្នាក់​នៅក្នុង​ប្រឡាយទឹក​តាម​ផ្លូវក្នុងឃុំបណ្ដោះ​អា​សន្ន ដោយនៅពេលទឹកទន្លេឡើងខ្ពស់ ទើបពួកគាត់​អាចចល័ត​បម្លាស់ទី​ផ្ទះទឹកពួកគាត់​ទៅដល់គោល​ដៅ​នៅលើគោក​។

លោកឲ្យដឹងបន្តថា ប្រជាពលរដ្ឋដែលបម្លាស់ទីផ្ទះទឹកទៅរស់នៅលើគោកទាំងអស់ ​ទទួលបាន​ដីសម្បទាន​ពី​រដ្ឋ ក្នុងមួយគ្រួសារទទួលបានទំហំ ១៥ ម៉ែត្រ គុណនិង ៥០ សម្រាប់​សាងសង់​លំនៅឋាន​រស់​នៅ​បាន​សមរម្យ​។

​ផែនការ​បម្លាស់ទី​ផ្ទះ​ទឹក​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បានអនុវត្តជាងបួនឆ្នាំមកហើយ ហើយទើបទទួល​បានជោគជ័យ ​ខណៈប្រជាពលរដ្ឋឡើងមករស់នៅលើគោក ត្រូវបានអាជ្ញាធរ​បានយកចិត្តទុកដាក់ ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ដូចជាសាលារៀន អណ្ដូងទឹក អគ្គិសនី​ជាដើម ដើម្បីឲ្យប្រជា​ពលរដ្ឋ​រស់នៅ​ប្រើប្រាស់​បាន​សមរម្យ​ប្រកប​ដោយ​ផាសុកភាព​៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម