ព័ត៌មានជាតិ
បីកន្លែងល្បីបំផុតនៅខេត្តព្រៃវែង បើបានទៅលេងកុំរំលងឲ្យសោះ
ខេត្តព្រៃវែងហាក់នៅឆ្ងាយពីក្រសែភ្នែកចាប់អារម្មណ៍ពីភ្ញៀវទេសចរទៅកម្សាន្ត។ មិនដូចបណ្ដាខេត្តជាប់សមុទ្រ និងខេត្តនៅតំបន់ភាគឦសាន តំបន់ទេសចរណ៍ដែលល្បីជាងគេនៅព្រៃវែងមានតែពីរបីកន្លែងដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រឈើកាច់បាភ្នំ ក្រៅពីនោះមានទួលបារាយណ៍អណ្ដែតដែលពលដ្ឋមានជំនឿទៅបន់ស្រន់ និងបឹងស្នេហ៍សម្រាប់អ្នកចូលចិត្តទស្សនាសត្វស្លាប។
បើតាមឯកសារដែលកម្ពុជាថ្មីទទួលបានពីមន្ទីរទេសចរណ៍ខេត្ត ខេត្តព្រៃវែងមានតំបន់ទេសចរណ៍ជិត ១០ កន្លែង សម្រាប់ភ្ញៀវទស្សនា។ តំបន់ទេសចរណ៍ទាំងនោះមានឈ្មោះដូចជា៖
១/ រមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ (បាភ្នំ)


បាភ្នំជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដែលមានសក្ដានុពលជាងគេបំផុតនៅខេត្តព្រៃវែង។ អ្នកប្រវត្តិសាស្ត្រអះអាងថា ទីនេះជាទឹកដីរាជធានីខ្មែរដំបូងបង្អស់ដែលមានឈ្មោះថា «នគរភ្នំ ឬហ៊្វូណន» ក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នាសតវត្សទី១។ បរិយាកាសធម្មជាតិ ខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែពណ៌ខៀវស្រងាត់ជាផ្នែកមួយទាក់ទាញភ្ញៀវមកកម្សាន្តទីនោះ។ លក្ខណៈពិសេសមួយទៀតគឺ រមណីយដ្ឋាននគរភ្នំជាតំបន់ស័ក្ដិសិទ្ធិ ហើយប្រជាពលរដ្ឋក្នុងតំបន់តែងតែរៀបចំពិធីឡើងអ្នកតាមេសរ ជារៀងរាល់ឆ្នាំដើម្បីសុំសេចក្តីសុខ និងការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ។
២/រមណីយដ្ឋានវប្បធម៌បារាយអណ្តែត
ទួលបារាយណ៍អណ្តែត ឬក៏គេច្រើនហៅថា ទួលព្រះអង្គបារាយណ៍អណ្តែត មានទីតាំងស្ថិតនៅ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីរង្វង់មូលមិត្តភាព។

ទួលបារាយអណ្ដែត មិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ តែបានក្លាយទៅជាទីតាំងមួយសម្រាប់បន់ស្រន់ និងធ្វើពិធីសាសនាផ្សេងៗព្រោះអ្នកស្រុកជឿថា មានបារមីស័ក្ដិសិទ្ធិ។
៣/រមណីយដ្ឋានប្រវត្តិសាស្ត្រព្រៃដើមស្រុក

ប្រាសាទព្រៃដើមស្រុក ឬប្រាសាទព្រះធាតុរាជ គឺជាប្រាសាទបុរាណតែមួយគត់នៅក្នុងខេត្តព្រៃវែង ដែលនៅមានរូបរាងមកទល់បច្ចុប្បន្ន។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល។ ប្រាសាទបុរាណមួយនេះ ធ្វើពីដីឥដ្ឋ និងថ្មភក់ មានសភាពទ្រុឌទ្រោម និងមានឬសដើមជ្រៃ ព័ទ្ធតួប្រាសាទ។
៤/សារមន្ទីរខេត្តព្រៃវែង

សារមន្ទីរខេត្តព្រៃវែងមានរក្សាវត្ថុមានតម្លៃជាច្រើន ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនានិងសិក្សាស្វែងយល់បន្ថែម។
៥/សួនសត្វតាដាតាយ៉ាប

បើបានទៅលេងខេត្តព្រែវែង ភ្ញៀវទេសចរក៏មិនគួររំលងទស្សនាសត្វកម្រច្រើនប្រភេទនៅសួនសត្វតាដាតាយ៉ាបដែលមានមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ។

ក្រៅពីនេះខេត្តព្រៃវែងមានគោលដៅទេសចរណ៍ទាក់ទាញចំនួន៣ ទៀត គឺរមណីយដ្ឋានស្ទឹងចារ រមណីយដ្ឋានដីដុះ និងទីលំហែកម្សាន្តចុងប៉ម។
ដោយឡែកតំបន់ធម្មជាតិទួលព័ន្ធតាឡីបឹងស្នេហ៍ ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតជាតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ទួលព័ន្ធតាឡីបឹងស្នេហ៍ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង បន្ទាប់ពីតំបន់នោះសម្បូរទៅដោយសត្វស្លាបចម្រុះ ដែលមានភាពទាក់ទាញដល់វិស័យទេសចរណ៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល