Connect with us

ព័ត៌មានជាតិ

ឯកទេសមួយចំនួននៅ RUPP គឺទាល់តែប្រឡងប្រជែងសិន ទើបអាចបង់ថ្លៃសិក្សាបាន

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ (RUPP) នៅឆ្នាំសិក្សា ២០២២ នេះ ក៏ដូចជាឆ្នាំសិក្សាមុនៗ តែងទទួលសិស្ស និស្សិតចូលមកសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមរយៈការផ្ដល់អាហារូបករណ៍ និងការបង់ថ្លៃសិក្សា។ ក្នុងចំណោមឯកទេសជាច្រើននោះ មានឯកទេសមួយចំនួន ទោះត្រង់បង់ថ្លៃចូលសិក្សាក្ដី ក៏តម្រូវឱ្យបេក្ខជនប្រឡងប្រជែង ឬវាស់ស្ទង់សមត្ថភាពសិនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកទេសទាំងនោះមានដូចជា៖

ក. មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ៖
១. ឯកទេស ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃ ជ្រើសរើសចំនួន ៦០ នាក់ តម្លៃសិក្សា ៦៥០ ដុល្លារ។

ខ. វិទ្យាស្ថានភាសាបរទេស៖

១. ភាសាអង់គ្លេស ជ្រើសរើសចំនួន ៦០០ នាក់ តម្លៃសិក្សា ៥៩០ ដុល្លារ។

២. ភាសាបារាំង ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥៥០ ដុល្លារ។

៣. សិក្សាអន្តរជាតិ ជ្រើសរើសចំនួន ៣៣៥ នាក់ តម្លៃសិក្សា ៥៩០ ដុល្លារ។

៤. ភាសាជប៉ុន ជ្រើសរើសចំនួន ១៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។

៥. ភាសាចិន ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។

៦. ភាសាកូរ៉េ ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។

៧. ភាសាថៃ ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។

កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង ឬ ជ្រើសរើសចូលរៀន ប្រព្រឹត្តទៅរហូតថ្ងៃ ៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤ រសៀល នៅបន្ទប់ ០៣ អគារ E សម្រាប់វិទ្យាស្ថានភាសាបរទេស។

កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង ឬ ជ្រើសរើសចូលរៀន ប្រព្រឹត្តទៅរហូតថ្ងៃ ០៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៤ រសៀល នៅ ការិយាល័យសិក្សា សម្រាប់មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ។

សំណុំលិខិតបេក្ខជនត្រូវមាន៖ ១. ពាក្យសុំចុះឈ្មោះ ២. ជីវប្រវត្តិសង្ខេបមានបិទរូបថតទំហំ ៤ x ៦ ៣. សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានតម្លៃស្មើ ៤. សលាកបត្រឯកត្តជន ៥. រូបថត ៤ x ៦ ៣ សន្លឹក។

គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ (RUPP) គឺ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចំណាស់​ ​និង​ធំ​ជាង​គេ​នៅ​កម្ពុជា ដោយមានចែកជា មហាវិទ្យាល័យ ​វិទ្យាសាស្ត្រ មហាវិទ្យាល័យ​ សង្គម​សាស្ត្រ​ និង​មនុស្ស​សាស្ត្រ មហាវិទ្យាល័យ សិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យ វិស្វកម្ម មហាវិទ្យាល័យ អប់រំ។ ហើយក្នុងនោះក៏មានវិទ្យាស្ថានភាសាបរទេស IFL ដែលផ្ដល់ជំនាញដោយភាសា អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ បូករួមនឹងការសិក្សាអន្ដរជាតិ។ RUPP ស្ថិតនៅ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ ៨៥៥-២៣ ៨៨៣ ៦៤០៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម