ព័ត៌មានជាតិ
ពីប្រទេសកម្ពុជា ! អាស៊ានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការហើយ
ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ និងគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីទីក្រុងព្រះសីហនុ ប្រទេសកម្ពុជានោះ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការហើយ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែមករា នេះ។

បើតាមក្រសួងទេសចរណ៍ ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ មានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ចំនួន៥ រួមមាន៖
ទី១, ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំងឌីជីថល។
ទី២, កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពស៉ាំងសហគមន៍ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។
ទី៣, ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ។
ទី៤, ធានាឲ្យបានថាសេវាកម្ម និងធុរកិច្ចទេសចរណ៍ដំណើរការដោយអនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍។

ទី៥, ជំរុញភាពជឿជាក់ និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៍អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយ នៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ។
គួររំលឹកថា មានប្រសាសន៏នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា សម្តេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ សម្តេចក៏បានគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ