ព័ត៌មានជាតិ
៣០ ឆ្នាំនេះ ធនាគារអេស៊ីលីដាបានឈរជើងយ៉ាងរឹងមាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា
នៅក្នុងរយៈពេល ៣០ ឆ្នាំនេះ ធនាគារអេស៊ីលីដាបានឈរជើងយ៉ាងរឹងមាំក្នុងវិស័យ ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានិងបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការផ្តល់ឥណទាន ដើម្បីលើកស្ទួយជីវភាពប្រជាជនកម្ពុជានិងអាជីវកម្មគ្រប់វិស័យឱ្យ មានការរីកចម្រើន។
នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពី«ការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ឋសាស្ត្រក្នុងយុគសម័យឌីជីថល»នេះរៀបចំឡើងកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារប្រេស៊ីដង់ខេត្តបាត់ដំបង។

លោកបណ្ឌិត បានបន្តថាការផ្តល់ឥណទានដល់អាជីវកម្ម ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម គឺយើងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។
ពាក់ព័ន្ធនឹងកកើតធនាគារអេស៊ីលីដានេះ លោកបណ្ឌិត បានរំលឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើម ដំបូងបង្អស់ក្រោមគម្រោងរបស់អង្គការសហប្រជាជាតិអង្គការ ពលកម្មអន្តរជាតិ។ នៅក្នុងឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ធនាគារបានចាប់ផ្តើមបង្កើតសមាគមទីភ្ញាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលហៅកាត់ថា អេស៊ីលីដា ដែលដំបូងបង្កើតនៅក្នុងទីតាំងចំនួន ៥ ក្នុងនោះ ៣ សាខាមាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងក្រុងសៀមរាប ព្រោះថានៅ តំបន់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលរងផលប៉ះពាល់ច្រើនដោយសារសង្គ្រាម។ ចំណែក ២ ទីតាំងទៀត គឺនៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ។
ក្រោយមកទៀតអេស៊ីលីដា បានក្លាយជាធនាគារឯកទេសទាំងស្រុង នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០០០ ជាមួយនឹង ដើមទុនចំនួន ៤ លាន ដុល្លារ ហើយបានក្លាយជាធនាគារពាណិជ្ជ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០០៣ ជាមួយនឹងដើមទុន១៣ លានដុល្លារ។ បន្ទាប់មកទៀតបានបើកពង្រីកបណ្តាញសាខា នៅខេត្តមណ្ឌលគិរី និងរតនគិរី ក្នុងឆ្នាំ ២០០៦ និងពង្រីកនៅទូទាំង ២៥ រាជធានី-ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ ។
ជាមួយនឹង ការដាក់ឱ្យដំណើរការកម្មវិធី « អេស៊ីលីដា យូនីធី » នៅក្នុងខែកក្កដា ឆ្នាំ ២០១០ ដែលជាធនាគារដំបូងគេ ដាក់ឱ្យប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទហើយបន្តអភិវឌ្ឍទៅជា អេស៊ីលីដា ម៉ូបាល ដែលបានដាក់ឱ្យដំណើរការ នៅដើមឆ្នាំ ២០២១ និងមានសាខាក៏ដូចជាបណ្តាញម៉ាស៊ីន ATM រាប់ពាន់គ្រឿងនៅទូទាំងប្រទេសព្រមទាំងបានក្លាយជា ធនាគារពាណិជ្ជ ដំបូងគេនៅក្នុ ព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) ។
ក្រៅពីនេះធនាគារ អេស៊ីលីដាក្នុង ឆ្នាំ ២០២១ ទទួលបានអាជ្ញាប័ណ្ណបើកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB) ជាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលជំនាញធនាគារ និងហិរញ្ញវត្ថុនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ សមត្ថភាព ជំនាញ នៅក្នុងវិស័យនេះ ។
ថ្នាក់ដឹកនាំបុគ្គលិកកម្មររបស់ធនាគារអេស៊ីលីដាទាំងអស់បានលើកឡើងថា«ក្នុងឱកាសគម្រប់ខួប៣០នៃការបង្កើតធនាគារអេស៊ីលីដាយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណនិងសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាននាយកប្រតិបត្តិចំពោះការគ្រប់គ្រងដឹកនាំប្រកបដោយគតិបណ្ឌិតគំនិតច្នៃប្រឌិតខ្ពស់បានធ្វើឱ្យធនាគារអេស៊ីលីដារីកចម្រើនជាបន្តបន្ទាប់ជាធនាគារធំជាងគេនៅក្នុងប្រទេសកម្ពុជាជាធនាគារឌីជីថលលើកកម្ពស់ជីវភាពបុគ្គលិកនិងកសាងនូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីតបស្នងសងគុណគុណដ៏ថ្លៃថ្លាយើងខ្ញុំសូមធ្វើការប្ដេជ្ញាចិត្តបន្តចូលរួមប្រកបដោយឆន្ទៈខ្ពស់ដើម្បីបន្តរក្សានិងធ្វើឱ្យប្រសើរថែមទៀតនូវវប្បធម៌ការងារល្អផូរផង់របស់ធនាគារអេស៊ីដានិងយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងសីលធម៌ខ្ពស់ដើម្បីឈានសម្រេចតាមទស្សនៈបេសកកម្មនិងផែនការយុទ្ធសាស្ត្ររបស់ធនាគារអេស៊ីលីដា»។
ជាក់ស្តែងគិត ត្រឹម ថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២១ ប្រាក់បញ្ញើសរុបរបស់ធនាគារអេស៊ីលីដាបានកើនឡើងដល់ប្រមាណ៥.៥៣ ពាន់លានដុល្លារ ខណៈប្រាក់កម្ចីសរុបកើនឡើងដល់ប្រហែល៥.២៤ពាន់លានដុល្លារ។ ធនាគារបានចេញប័ណ្ណ ឥណពន្ធ ចំនួន១.៥១លានប័ណ្ណ និងកម្មវិធី អេស៊ីលីដា ម៉ូបាល មានអ្នកចុះឈ្មោះប្រើប្រាស់ជាង ២ លាននាក់គិត ត្រឹម ចុងឆ្នាំ២០២១។
លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថានៅក្នុងកិ្ចចប្រជុំនោះបានពិភាក្សាលើផែនការយុទ្ធសាស្ត្រ ចំនួន ១០ ចំណុច សំខាន់ៗ របស់ធនាគារ អេស៊ីលីដា ដើម្បីអភិវឌ្ឍន៍ធនាគារឱ្យកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងនោះរួមមាន៖
ទី១) ផ្តោតទៅលើការសម្រិតសម្រាំងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរបស់យើងឱ្យមានសភាពទន់ភ្លន់ខ្លាំងក្លា ហើយជ្រាប ចូលទៅក្នុងបណ្ត មហាជនគ្រប់មជ្ឈដ្ធានទាំងអស់ ទាំងជនបទ និងទីក្រុង។ យើងនឹងផ្សារភ្ជាប់ជាមួយនឹងអ្វីដែលយើង មានហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ជាមួយថ្នាក់តំបន់ដូចជាភ្ជាប់ជាមួយប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម សម្រាប់ ជំរុញការទូទាត់ឆ្លងប្រទេស ដែលបានធ្វើនៅក្នុងប្រទេសថៃរួចហើយដែរ ។

ទី២) យើងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ធនាគារ ឱ្យស្របជាមួយយុទ្ធសាស្ត្រ គឺការយល់ដឹង ច្បាស់ ពីការបណ្តុះបណ្តាល ពីសហការីក្រោមបង្គាប់ ក៏ដូចជាអតិថិជនផងដែរ នៅក្នុងវិស័យឌីជីថលនេះ។
ទី៣) យើងនឹងពិភាក្សាគ្នា ក្នុងការចាប់ដៃគូយុទ្ធសាស្ត្រ ដែលមានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ក្នុងវិស័យដទៃ ទៀតដែលយើងហៅថា សេវាហិរញ្ញវត្ថុ ដើម្បីកៀងគរប្រភពទុនរយៈពេលវែង សម្រាប់ផ្គត់ផ្គង់ការលូតលាស់វិស័យសហគ្រាសគ្រប់ខ្នាតទាំងអស់ ទាំងខ្នាតតូចបំផុត ខ្នាតមធ្យម និងខ្នាតសាជីវកម្ម។
ទី៤) យើងផ្តោតជាសំខាន់ទៅលើការពិនិត្យមើលនៅក្នុងសម្ព័ន្ធ ដែលមានគ្រប់ទន្និន័យទាំងអស់ ដែលកំពុងរាយប៉ាយ ត្រូវចងក្រងវាឱ្យទៅជាប្រព័ន្ធតែមួយ។ មានន័យថា នៅពេលដែលយើងចង់ស្វែងរកទន្និន័យមួយ មិនចាំបាច់ផ្នែកផ្សេង ទៅវាយបញ្ចូលទន្និន័យឡើងវិញនោះទេ គឺយកទន្និន័យតែមួយរួមគ្នាតែម្តង ដូចនេះនៅការិយាល័យកណ្តាល មាន មនុស្សតែ៣នាក់ទេ ដែលបម្រើសាខាទាំង២៦២សាខា។

ទី៥) ជ្រើសរើសយកធនធានប្រើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យក្នុងមនុស្សម្នាក់នឹងធ្វើការបានច្រើនមុខ ដែលយើង ហៅថាបង្កើនផលិតភាព និងផលិតផលនៃការងាររបស់ធនធានធនាគារ។
ទី៦) យើងនឹងបន្តអភិវឌ្ឍន៍ ដើម្បីឱ្យមានមុខងារច្រើនជាងនេះ សម្រាប់ដាក់ឱ្យអតិថិជនប្រើប្រាស់ ដែលសេវាទាំងនោះ មានចាប់តាំងពីក្នុងឆ្នាំ ២០១០ មកម្ល៉េះ ។
ទី៧) ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យវាក្លាយទៅជាប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្នាក់លេខ ១ ព្រោះថា សព្វថ្ងៃនៅប្រទេសកម្ពុជា មានតែមួយទេ ដែលមានមជ្ឈមណ្ឌលបឋម និងមជ្ឈមណ្ឌលមួយទៀត គេហៅថា data recovery សម្រាប់មានករណីដាច់ប្រព័ន្ធនោះ នឹងមានប្រព័ន្ធមួយទៀតចូលមកជំនួស នេះគឺយើងត្រូវអភិវឌ្ឍន៍វា។
ទី៨) យើងនឹងពង្រឹងស្ថានភាពរបស់យើង ដែលជាក្រុមហ៊ុនបោះផ្សាយតែមួយគត់ធនាគារក្នុងវិស័យ list-stick company ឱ្យមានវិសាលភាព ក្នុងការទូទាត់ និងធំធេងទូលំទូលាយ និងកាន់កាប់ផ្សារទូទាត់ធំ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
ទី៩) យើងនឹងពិភាក្សាអំពីការលូតលាស់ និងកំណើនឥណទាន និងបញ្ញើរប្រាក់សន្សំ ក្នុងឆ្នាំ ២០២២ នេះ ។
ទី ១០) ធនធានរបស់ធនាគារទាំងអស់ ឱ្យគាត់យល់ដឹងយ៉ាងទូលំទូលាយ ក្នុងការគាំទ្រសេចក្តីត្រូវការរបស់អតិថិជន គ្រប់ផ្នែក នៅពេលអតិថិជនដាក់ពាក្យក្នុងការប្រើសេវាសព្វបែបយ៉ាងរបស់ធនាគារយើងនឹងបម្រើអតិថិជនដោយរលូន ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់