Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

បានផុស

នៅ

លោក ជិន ម៉ា​លីន ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ ពាក្យ​ក្រសួងយុត្តិធម៌ ត្រូវបាន​ចាត់តាំង​ជា សមាជិក​យុវជន​គណបក្ស​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ក្រសួងយុត្តិធម៌ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជិន ម៉ា​លីន ដែលមាន​តួនាទី​ជា​អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្មា​ធិ​ការ​សិទ្ធិមនុស្ស​ផងដែរ​នោះ បាន​គោរព​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ឯកឧត្តម កើត រិ​ទ្ធ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួងយុត្តិធម៌ ដែល​តែងតែ​ផ្តល់នូវ​ឱកាស ការគាំទ្រ និង​សេចក្តីទុកចិត្ត​ដល់​រូបលោក​។

​លោក​ជិន ម៉ា​លីន ដែលជា​មន្ត្រីជាន់ខ្ពស់ មាន​ថ្វីមាត់​ម្នាក់ ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ត្រូវបានតែងតាំង ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (​អាយ​ឆា​-​កម្ពុជា​) កាលពី​ថ្ងៃទី​០៤ ខែមករា ២០២៣៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម