ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោង ចុះផ្សព្វផ្សាយការទប់ស្កាត់ជំងឺកូវីដ-១៩
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ុន សុភត្រ័ អភិបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានចាត់ឲ្យមន្ត្រីរាជការ និងមន្ត្រីជំនាញសុខាភិបាលក្រុង ដឹកនាំដោយលោក លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង ដើម្បីបំពេញកិច្ចការផ្សព្វផ្សាយបន្ត និងរំឭកឡើងវិញ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះកូវីដ-១៩/Covid-19 ។

ក្នុងសកម្មភាពផ្សព្វផ្សាយ គឺអាជ្ញាធរបានចុះតាមភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ ជាដើម ដោយរំឭក អំពីវិធានការរបស់ក្រសួង សុខាភិបាល ដែលឲ្យប្រជាពលរដ្ឋ ទាំងអស់ រក្សាគម្លាត ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬ អាកុល ។


អាជ្ញាធរក្រុងសំរោង បានបញ្ជាក់ថា ប្រជាពលរដ្ឋតាមមូលដ្ឋាន បានចូលរួមជាមួយអាជ្ញាធរយ៉ាងយកចិត្តទុកដាក់ ដោយបានអនុវត្តយ៉ាងប្រុងប្រយ័ត្ន តាមវិធានការរបស់ក្រសួងសុខាភិបាល។
គួរកត់សម្គាល់ថា មកទល់ពេលនេះ ក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ទោះបីខេត្តនេះ ពុំទាន់មានករណីឆ្លងចូលសហគមន៍ក៏ដោយ៕
អត្ថបទ៖ចាន់ ធី


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ