Connect with us

ព័ត៌មានជាតិ

កម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មជាមួយវៀតណាម​នឹងឡើងលើស ១០ពាន់លានដុល្លារ

បានផុស

នៅ

ប្រមុខដឹកនាំកម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងបន្តកើនឡើងលើស ១០ពាន់លានដុល្លារបន្ថែមទៀត ក្រោយភាគីទាំងពីរ រួមគ្នាដោះស្រាយបញ្ហានៅតាមព្រំដែនប្រកបដោយសុខសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងបែបនេះ នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយនឹងលោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។

លោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី នៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ លោកបន្តថា បច្ចុប្បន្នកម្ពុជា នៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម កាលពីឆ្នាំ ២០២១ សម្រេចបានប្រមាណជិត ១ម៉ឺនលានដុល្លារ ខណៈភាគីទាំងពីរបានរួមគ្នាដោះស្រាយបញ្ហានៅតាមព្រំដែន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុង និងក្រោយវិបតិ្តកូវីដ-១៩។

ចំណែកកាលឆ្នាំ ២០២០ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំជាង ៥ពាន់លានដុល្លារ ដែលកាលណោះ វិបត្តិកូវីដ-១៩ កំពុងផ្ទុះខ្លាំងនៅកម្ពុជា៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម