ព័ត៌មានជាតិ
ស្វែងយល់! មកស្គាល់ភូមិសាស្រ្តខេត្តតាកែវ ជាខេត្តជាប់ព្រំដែនជាមួយវៀតណាម
ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានប្រវែង៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។
ខេត្តតាកែវ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូង ខាងកើតជាប់ និងប្រទេសវៀតណាម។ ស្ថានភាពផ្ទៃដីមានលក្ខណៈវាលទំនាប និងដីខ្ពស់ជាប់ជួរភ្នំ។ ខេត្តនេះ មានផ្ទៃដីសរុបចំនួន៣.៧៥៤,៤៣គ.ម២ រដ្ឋបាលដែនដីចែកចេញជា៩ស្រុក ១ក្រុង និង៩៧ឃុំ ៣សង្កាត់១.១២១ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន១.០៤២.១២៤នាក់ ស្រី ៥៣៥.៦៩៩នាក់ ក្នុងនោះអា យុ១៨ឆ្នាំឡើងមានចំនួន ៦៧១.៨៨៨នាក់ ស្រី ៣៤៨.៩៣៩នាក់ ស្មើ នឹង ២២៧.៧១៧គ្រួសារ។

សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តតាកែវ ពឹងផ្អែកលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងនេសាទ ជាលក្ខណៈគ្រួសារព្រមទាំងប្រកបអាជីវកម្មផ្សេងៗទៀត។ ជាមួយគ្នានេះ សេដ្ឋកិច្ច និងសក្ដានុពលខេត្តតាកែវ ក៏បានពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។ ខេត្តតាកែវ មានសណ្ឋាគារចំនួន០២កន្លែង មាន៦០បន្ទប់ ផ្ទះសំណាក់ចំនួន១១១កន្លែង មាន១.៦៦០បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១១២កន្លែង ហាងខារ៉ាអូខេចំនួន៦៤កន្លែង មាន២៣២បន្ទប់ កន្លែងម៉ាស្សាចំនួន ០៤កន្លែង មាន១៩បន្ទប់ ក្លឹបកម្សាន្តចំនួន ០១កន្លែង ហាងកាហ្វេចំនួន ២០កន្លែង និងបន្ទប់ជួលចំនួន ៤២កន្លែង។
ឆ្នាំ២០២០ នៅខេត្តតាកែវ មានភ្ញៀវទេសចរចូលទៅទស្សនា សម្រាកស្នាក់នៅ លំហែកម្សាន្ត ចំនួន៦៩៤.១៧៥នាក់ ធៀបនឹងឆ្នាំ២០១៩ មានចំនួន ១.២៧៤.៦៥០នាក់ ថយចុះ៤៥,៥៣ ភាគរយ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦៨៩.៥១៩នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន ១.២៥៩.៨៩១នាក់ ថយចុះចំនួន ៤៥,២៧ ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន៤.៦៥៦នាក់ ធៀបនឹងឆ្នាំ២០១៩ មានចំនួន១៤.៧៥៩នាក់ ថយចុះ ៦៨,៤៥ ភាគរយ។

ខេត្តតាកែវ មានសន្តិភាព ស្ថេរភាពនយោបាយ ជាសសរស្តមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ វិនិយោគិន អ្នកទេសចរជាតិ អន្តរជាតិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា យុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ដែលជះឥទ្ធិពលក្នុងការអភិវឌ្ឍន៍៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម១៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ