Connect with us

ព័ត៌មានជាតិ

​ខេត្តកំពង់ចាម រៀបចំការបោះជំរុំរយៈពេល១សប្តាហ៍ ដើម្បីជាការជំរុញការអភិវឌ្ឍសមត្ថភាពយុវជន

បានផុស

នៅ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមយុវជន បានរៀបចំពិធីបោះជំរុំយុវជនខេត្តកំពង់ចាម​ ក្រោមប្រធានបទ​ ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកវិទ្យាក្រោមម្លប់សន្តិភាព​ ក្រោមវត្តមានលោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ និង​លោកស្រី​ ស្រូយ​ សុជាតិ​ អគ្គនាយកដ្ឋាន​យុវជន​នៃក្រសួងអប់រំ​ យុវជន​ និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក៏មានការចូលរួមផងដែរពីសំណាក់លោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្ស​ មកពីតាមបណ្តាលវិទ្យាល័យ​ក្នុងស្រុក-ក្រុង​ទាំង១០​ ទូទាំងខេត្តកំពង់ចាម​ សរុបប្រមាណជាង៧០០នាក់​។ ពិធីបោះជំរុំនេះ រៀបចំធ្វើឡើងរយៈពេល៧ថ្ងៃ​ ចាប់ពីថ្ងៃទី​១៩ ដល់​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​នេះ​ នៅវិទ្យាល័យស្គន់​ ស្រុកជើងព្រៃ​។ ​

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ ត្រូវចេះយកអ្វីដែលបានធ្វើ និងជួបជុំនៅពេលនេះ យកទៅអនុវត្តន៍បន្តនៅតាមសាលា​ និងតាមសហគមន៍ខ្លួនវិញ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានមនុស្សមានសមត្ថភា ពនិង​​ចំណេះវិជ្ជា​ច្រើនសំបូរបែប។ ចំណែក ក្រុមយុវជន​មកពីតាមបណ្តាលវិទ្យាល័យជាច្រើន​ទូទាំងខេត្តកំពង់ចាម​ ដែលបានចូលរួមការបោះជំរុំយុវជន​នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ​ ដោយពួកគេអាចជួបជុំគ្នា​ ផ្លាស់ប្តូរចំណេះដឹង​ និងបទពិសោធន៍​ថ្មីៗ​ ខណៈ​ដែលរាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់វ៉ាក់សាំងចាក់ស្រោចពេញផ្ទៃប្រទេសទាំងដូសទី១​ រហូតដល់ ដូសទី៣​ជាដូសជំរុញ​ និងបន្តចាក់ជូនដូសទី៤ទៀត​  ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ និងអាចជួបជុំគ្នាដូចពេលនេះ។

យុវជន ក៏បានបន្ថែមទៀតថា​ ក្នុងនាមយុវជនសម័យនេះ​ គឺត្រូវទទួលនូវអ្វីដែលថ្មីៗ​ តាមបែបវិទ្យាសាស្ត្រ​ជឿនលឿនថ្មី​ៗ និងចេះរួបរួមគ្នាជាផ្លុងមួយ​ ដើម្បីការអភិវឌ្ឃន៍ប្រទេសជាតិ​ឲ្យមានការរីកចម្រើន​ ពោល គឺជាយុវជនត្រូវធ្វើយ៉ាងណាក្លាយខ្លួនឲ្យជាកូនល្អ​ សិស្ស​ល្អ​ មិត្តល្អ​ និងពលរដ្ឋល្អនៅក្នុងសង្គមជាតិផងដែរ៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១៩ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា២១ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម