ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចាប់រថយន្តដឹកគ្រឿងសមុទ្រ រកឃើញបង្គាចាក់ចាហួយ ៨១ កេស
ខេត្តកំពត៖ គ្រឿងសមុទ្រដែលផ្ទុកក្នុងថយន្តមួយគ្រឿង មានបំណងដឹកជញ្ជូនទៅចែកចាយនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់ឱ្យផ្នែកជំនាញត្រូតពិនិត្យ ដោយសង្ស័យមានផ្ទុកនូវបង្គាចាក់បញ្ចូលសារធាតុចាហួយ បង្កើនទម្ងន់។
ការឃាត់រថយន្តមួយគ្រឿងនេះ នៅវេលាម៉ោង ២ រំលងអធ្រាត ឆ្លងចូលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវបំបែក ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានឱ្យដឹងថា គ្រឿងសមុទ្រដែលដឹកតាមរថយន្តមួយគ្រឿងនេះ បានចរាចរទំនិញប្រភេទគ្រឿងសមុទ្រមកពីប្រទេសវៀតណាម។ បន្ទាប់ពីសង្ស័យថា មានបង្កប់នូវបង្គាចាក់ចាហួយ ទើបកម្លាំងចម្រុះស្ទាក់ចាប់បាន និងប្រគល់ជូនជំនាញត្រួតពិនិត្យ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យ កម្លាំងជំនាញឃើញថា ក្នុងចំណោមបង្គាចំនួន ១៤៣ កេស មានបង្គាចាក់សារធាតុចាហួយចំនួន ៨១ កេស ស្មើនឹង ១ ៤៨៤ គីឡូក្រាម។ រីឯគ្រឿងសមុទ្រផ្សេងទៀតដែលពុំមានពាក់ព័ន្ធនឹងបទល្មើស ដូចជា មឹក មានចំនួន ១៩ កេស ទម្ងន់ ៣៧៤ គីឡូក្រាម បង្កង ៦ កេស ទម្ងន់ ១២០ គីឡូក្រាម អយស្ទ័រ ៦ កេស ទម្ងន់ ១៩៨ គីឡូក្រាម ខ្យងហូល ១ កេស ទម្ងន់ ១០ គីឡូក្រាម កន្ទាយ ១៤ កេស ទម្ងន់ ៤២០ គីឡូក្រាម និងក្តាម ៣ កេស ទម្ងន់ ៩០ គីឡូក្រាម មន្ត្រីជំនាញនឹងធ្វើការពិន័យទៅតាមច្បាប់។ ចំពោះបង្គាដែលមានចាក់ជាតិចាហួយ ៨១ កេស មន្ត្រីជំនាញនឹងដឹកជញ្ជូនទៅដុតកម្ទេចចោលទាំងអស់ នៅរសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២១ ខែ ឆ្នាំ ដដែល កម្លាំងចម្រុះដែលដឹកនាំដោយ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងក្រោមកិច្ចសម្របសម្រួលនីតិវិធី ពីលោក ឈាវី ម៉ារ៉ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានបង្ក្រាបរថយន្តដឹកគ្រឿងសមុទ្រល្មើសច្បាប់ ដែលចរាចរឆ្លងកាត់តំបន់ខេត្តកំពត ជាបន្តបន្ទាប់៕
អត្ថបទ៖ សេង ណារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»